១. ចេះរីករាយនឹងភាពបន្តិចបន្តួច
ផ្តោតគំនិតអារម្មណ៍របស់អ្នកលើបទពិសោធន៍នៃភាពរីករាយ ហើយអ្នកនឹងទទួលបាននូវភាពរីករាយជាបន្តបន្ទាប់។
២. រាប់អានជាមួយអ្នកដែលមានភាពរីករាយ
នៅដែលអ្នកឃើញអ្នកណាម្នាក់ធ្វើអ្វីមួយ វាគឺជាកញ្ចក់ឆ្លុះឲ្យខួរក្បាលរបស់អ្នកធ្វើបែបនោះដែរ បើទោះជាអ្នកមិនបានតាំងចិត្តធ្វើបែបនោះដោយខ្លួនឯងក៏ដោយ។ ដូចនេះបើអ្នកឃើញអ្នកណាម្នាក់សើច អ្នកក៏សើចដែរ។
៣. ខំសើច បើទោះជាពិបាកក៏ដោយ
សកម្មភាពនៃសភាពរូបរាងកាយនៃការសើច ក៏អាចបង្កើតបរិយាយនៃអារម្មណ៍របស់អ្នកឲ្យបានល្អប្រសើរផងដែរ។
៤. បើកម៉ាស៊ីនច្រៀងខារ៉ាអូខេរបស់អ្នក
ការច្រៀងចំរៀង និងបញ្ចូលអារម្មណ៍ទៅតាមភាពរីករាយនៃបទចំរៀងនឹងធ្វើឲ្យអារម្មណ៍របស់អ្នកល្អទៅតាមនោះ ដែរ។
៥. ធ្វើលំហាត់ប្រាណ
ការបែកញើស អាចធ្វើអារម្មណ៍នៃភាពស្មុកស្មាញ ឬស្រ្តេសរបស់អ្នកកាត់បន្ថយ។