ឪឡឹក
ខាងក្រោមនេះ ជាប្រភេទអាហារទាំង៥ ដែលមានជាតិទឹកច្រើនជាងគេបំផុត៖
១- ត្រសក់
ត្រសក់ គឺជាប្រភេទបន្លែមួយប្រភេទដែលមានប្រយោជន៍ជាច្រើនចំពោះសុខភាព។ មិនត្រឹមតែសម្បូរជាតិទឹកប៉ុណ្ណោះទេ ត្រសក់ក៏មានផ្ទុកទៅដោយវីតាមីន C និងអាស៊ីតកាហ្វេអ៊ីចផងដែរ។ សារធាតុទាំងពីរនេះ សុទ្ធតែអាចជួយធ្វើឲ្យស្បែករលោងស្អាត និងកាត់បន្ថយភាពជ្រួញ។
២- ទឹកប៉េងប៉ោះ
ទឹកប៉េងប៉ោះ ដែលយើងប្រើសម្រាប់ជ្រលក់អាហារផ្សេងៗ ក៏ជាប្រភពនៃជាតិទឹកផងដែរ ពោលគឺ ៩០ភាគរយគឺជាទឹក។ បន្ថែមលើនេះ ទឹកប៉េងប៉ោះ ក៏មិនធ្វើឲ្យលោកអ្នកធាត់នោះដែរ ដោយសារតែវាមានកាឡូរីតែ ៥០ និងគ្មានសារធាតុខ្លាញ់ ខណៈដែលទឹកដែលចេញពីផ្លែផ្សេងទៀត មានកាឡូរីខ្ពស់។
៣- ត្រប់វែង
ត្រង់វែង គឺជាបន្លែដែលសម្បូរជាតិទឹកមួយផងដែរ ហើយក៏អាចសម្រកទម្ងន់បានទៀតផង។ វាមានផ្ទុកជាតិហ្វៃប៊ើ ហើយមានកាឡូរីទាប ប្រសិនបើយើងមិនយកវាទៅចៀនទេនោះ។
៤- ឪឡឹក
ផ្លែឪឡឹក អាចប្រើជំនួសទឹកបាន ប្រសិនបើអ្នកស្រេកទឹកខ្លាំង។ ការស្រាវជ្រាវ បានបង្ហាញថា ឪឡឹកមានប្រសិទ្ធភាព ខ្ពស់ជាងភេសជ្ជៈប៉ូវកម្លាំងថែមទៀតផង។ ក្នុងផ្លែឪឡឹកមានផ្ទុក កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសូដ្យូម។
៥- ម្ចាស់
ម្ចាស់ក៏មិនចាញ់ឪឡឹកនោះដែរ ពោលគឺជាផ្លែឈើដែលសម្បូរជាតិទឹក។ ផ្លែនេះ ក៏មានផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើននោះដែរ
។
។