- នៅលើសកលលោកយើងនេះមនុស្សដែលប្រើដៃឆ្វេងពីកំណើតគឺមាន១១%
- ខែសីហាគឺជាខែដែលមានទារកកើតច្រើនជាងគេ។
- ជាមធ្យមមនុស្សចាប់ផ្តើមគេងលក់ក្នុងរយៈពេល៧នាទី
- ប្រសិនបើអាហារមិនលាយចូលជាមួយទឹកមាត់យើងទេនោះ គឺយើងមិនអាចដឹងរសជាតិរបស់វាបានឡើយ
- ខ្លាឃ្មុំមានធ្មេញ ៤២
- ផ្លែក្រូចឆ្មាមានកម្រិតជាតិស្ករ ច្រើនជាងផ្លែស្តូបឺរី
- ៨៥% នៃរុក្ខជាតិទាំងអស់នៅលើលោកយើងនេះត្រូវបានរកឃើញនៅក្នុងសមុទ្រ
- ឈាមរបស់បង្កងសមុទ្រគឺគ្មានពណ៌ ប៉ុន្តែវានឹងប្រែពណ៌ទៅជាខៀវនៅពេលដែលវាប៉ះនឹងអុកស៊ីសែន។
- សត្វមាន់អាចហោះបានយូរបំផុតគឺ១៣វិនាទី
-ភាសាដែលគេប្រើប្រាស់ច្រើនជាងគេគឺ មានបីភាសា គឺភាសាចិនកុកងឺ អេស្ប៉ាញ និងអង់គ្លេស។
-ឆ្អឹងដែលតូចជាងគេរបស់មនុស្សយើងគឺ មាននៅត្រង់ត្រចៀក
- សត្វឆ្មារចំណាយពេល៦៦% ក្នុងចំណោមពេលវេលាទាំងអស់ក្នុងជីវិតរបស់វាក្នុងដំណេក។
-ប្រទេសស្វីស
ជាប្រទេសដែលញ៉ាំសុកូឡាច្រើនជាងបង្អស់ក្នុងពិភពលោក
ដែលក្នុងមនុស្សម្នាក់ញ៉ាំសុកូឡាជាម្យម១០គីឡូក្រាមក្នុង១ឆ្នាំ។
- ទ្វីបអូស្ត្រាលី ជាទ្វីបតែមួយគត់ដែលមានភ្នំភ្លើងមិនសកម្ម
- សម្លេងនៅក្នុងទឹកមានល្បឿន ៥ដងលឿនជាងសម្លេងនៅលើអាកាស
- សត្វល្អិតទាំងអស់គឺ មានជើង៦
- ជើងរបស់មនុស្សមានឆ្អឹងទាំងអស់២៦
- ខួរក្បាលរបស់មនុស្សមានផ្ទុកជាតិទឹក៧៨%
- ខួរក្បាលរបស់មនុស្សស្រូបយកអុកស៊ីសែនចំនូន២០-២៥% នៃចំនួនអុកស៊ីសែនទាំងអស់ដែលបានមកពីការដកដង្ហើម។
- ក្នុង១នាទី មានរន្ទះបាញ់៦០០០ ដែលបានបាញ់មកលើផែនដី
- ដំរីជាឋនិកសត្វ តែមួយគត់ដែលមិនអាច់ហក់លោតបាន
- ការថើបមួយនាទីប្រើអស់២៦កាឡូរីចំនួន
- នៅពេលគេង មនុស្សយើងប្រើប្រាស់អស់កាឡូរីច្រើនជាងការមើលទូរទស្សន៍
នៅមានរឿងជាច្រើនទៀតដែលយើងមិនបានចាប់អារម្មណ៍ និងមិនបានដឹង។ គំនិតនឹងលើកយើងមកសរសេរទៀតនៅពេលក្រោយ។