Social Icons

ការពិតដែលអ្នកមិនបានដឹង


១- នៅ​​ក្នុង​កាហ្វេ​មួយ​កែវ​មាន​សារធាតុ​គីមី​ដល់​ទៅ ​១០០ មុខ ។
២- ដូច​ទៅ​នឹង​ស្នាម​ម្រាម​ដៃ​ដែរ ស្នាមអណ្តាត​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខុស​គ្នា ។
៣​- មនុស្ស​ច្រើនជាង ៥០% នៅ​លើ​ផែនដី​មិន​ដែល​ធ្វើ​ការ​ហៅ​ចេញ ឬ ទទួល​ទូរស័ព្ទ​ឡើយ ។
៤- សត្វ​មេអំបៅ​ភ្លក់​រសជាតិ​តាមរយៈ​ជើង​របស់វា ។
៥- មាន​មនុស្ស​តែ​ម្នាក់គត់​ក្នុង​ចំនោម​មនុស្ស ២ ពាន់លាននាក់​ដែល​អាច​រស់នៅ​ដល់​អាយុ ១១៦ឆ្នាំ ឬ ច្រើនជាងនេះ ។
៦-​ វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​អ្នក​អាច​លិទ្ធកែង​ដៃរបស់អ្នកបាន បើ​មិន​ជឿ​លោក​អ្នក​អាច​សាកមើលបាន ។
៧- សត្វ​​ខ្យង​អាច​ដេក​បាន​រហូត​ដល់​ទៅ​រយៈពេល ៣ឆ្នាំ ។
៨- ឈ្មោះ​ដែល​ពេញនិយម​ជាង​គេនៅលើពិភពលោកគឺ មហាម៉េដ (Mohammed) ។
៩- ទារក​ចេះ​យល់​សុបិន្ត​តាំង​ពី​នូវ​ក្នុងពោះម្តាយ ។
១០- សត្វ​មឹក​មាន​បេះដូង​ដល់​ទៅ​បី ។
 ១១- ជា​រៀងរាល់​ឆ្នាំ​មាន​ផែនដី​រញ្ជួយ​ច្រើន​ជាង ១លានដង ។
១២- ក្រូចឆ្មា​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ជាង​ផ្លែស្រ្តបេរី ។
១៣- ត្រីដូហ្វាំង ឬ ត្រីផ្សោត​មិន​បាន​ដកដង្ហើម​ដោយ​ស្វ័យប្រវត្តិ​​ឡើយ វា​ត្រូវ​ប្រាប់​ខ្លួនឯង​ឲ្យ​ដកដង្ហើម ។
១៤- ខួរក្បាល​របស់​អ្នក​ឈប់​លូតលាស់​នៅ​អាយុ ១៨​ ឆ្នាំ ។
១៥- បើ​ព្រះអាទិត្យ​ឈប់​បញ្ចេញ​រស្មី​មួយ​រំពេចប្រហែល​រយៈពេល ៨ នាទី​ក្រោយមក​ទើប​មនុស្ស​នៅ​លើ​ផែនដី​​អាច​ដឹង ។
១៦- សត្វ​កណ្តុរ​អាចស៊ូទ្រាំ​រស់បាន​យូ​រជាងសត្វអូដ្ឋ​នៅ​ពេល​គ្មាន​​ទឹក​ផឹក ។
១៧- សាច់ដុំ​ដែល​ខ្លាំង​ជាងគេ​ក្នុង​រាងកាយ​មនុស្ស​គឺ សាច់ដុំអណ្តាត ។
១៨- សត្វដំរី​ជា​ថនិកសត្វ​តែ​មួយគត់​ដែល​មិន​អាច​លោត​បាន ។
១៩- ទឹកឃ្មុំ​ជាចំណីរ​អាហារ​តែ​មួយគត់​ដែល​មិន​ចេះ​ផ្អូម ។
២០- ព្រះអាទិត្យ​ផ្តល់​ថាមពលដល់​ផែនដី​ប្រមាណ ១២៦០០០០០០០០០០០០ សេះ (Horsepower)  ជា​រៀងរាល់​ថ្ងៃ ។
 ២១- ទ្វីប​អង់តាក់ទិក​ជា​ទ្វីប​តែមួយ​គត់​ដែលគ្មាន​សត្វ​ល្មូន ឬ សត្វពស់ ។
២២- កោសិកា​របស់មនុស្ស​ចំនួន ៣០០ លាន​កោសិកា​ងាប់​ជា​រៀងរាល់​មួយនាទី​ម្តង ។
២៣- ក្នុង​មួយឆ្នាំ​បេះដូង​របស់​អ្នក​លោត​ប្រហែល ៣៥ លានដង ។ បើ​គិត​ទៅ​ប្រហែល​ ១០០០០០ ដងក្នុង​មួយថ្ងៃ និង ៧០ ដង​ក្នុង​មួយនាទី​ ។
២៤- បើ​យើង​ធ្វើដំណើរ​ក្នុង​ល្បឿន​នៃ​ល្បឿន​របស់ពន្លឺ យើង​ត្រូវការ​រយៈពេល​ត្រឹមតែ ១.២៨២២ វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទៅ​ដល់​ឋាន​ព្រះចន្ទ ។
២៥- ពេលខ្លះ​សត្វ​ក្រពើ​លេប​ដុំថ្ម​ដើម្បី​ជួយខ្លួន​ឲ្យ​វា​អាច​មុជទឹក​បានជ្រៅ ។
២៦- ៨០% នៃ​ខួរក្បាល​របស់​អ្នក​គឺ​ផ្សំ​ពីទឹ​ក ។
២៧- ការរាត់ (Carat) មិនមែន​ជា​រង្វាស់​នៃ​ទំហំ​ឡើយ ប៉ុន្តែ​វា​ជា​រង្វាស់នៃទម្ងន់ ។ ១ ការរាត់ = ២០០ មីលីក្រាម ។
២៨- អណ្តាត​របស់អ្នក​អាចដឹង​រស់ជាតិបាន​លុះត្រា​តែ​មាន​ទឹកមាត់ ។
២៩- ព្រះចន្ទ​មាន​ទំហំ ២៧% នៃ​ទំហំ​ផែនដី ។
៣០- ក្រចកដៃ​ដុះ​ ៤ ដង លឿន​ជាង​ក្រចក​ជើង ។
៣១- ក្រៅពី​មនុស្ស សត្វ​ដែល​រស់នៅ​លើ​ដី​ដែល​ចេះ​យំ​គឺ​សត្វដំរី ។
៣២- នៅក្នុង​លំហរ​អវកាសយានិក​មិន​អាច​យំ​បាន​ឡើយ​ដោយ​សារ​តែគ្មាន​ទំនាញ​ដែល​ធ្វើ​ឲ្យ​ទឹកភ្នែក​មិន​អាច​ហូរបាន ។
៣៣- ជាមធ្យម​ក្រពះ​របស់​អ្នក​ផលិត​អាស៊ីត​ហាយដ្រូក្លរិក ២ លីត្រ​ជា​រៀងរាល់​ថ្ងៃ ។
៣៤- អ្នក​អាច​ដឹក​សត្វគោ​ឡើង​ជណ្តើរ​បាន ប៉ុន្តែ​អ្នក​មិនអាច​ដឹក​វា​ចុះ​ជណ្តើរ​បានឡើយ ។
៣៥- សត្វ​ទីទុយ​ជា​បន្សី​តែ​មួយគត់​ដែលអាច​មើល​ឃើញ​ពណ៍ខៀវ ។
៣៦- សម្លេង​នៅក្នុង​ទឹក​ធ្វើដំនើរ ៤​ដង​លឿន​ជាង​សម្លេង​នៅក្នុង​ខ្យល់ ។
៣៧- អ្នក​អាច​មើល​ឃើញ​ឥន្ទនូ​បាន លុះត្រា​តែ​អ្នក​បែរ​ខ្នង​ដាក់​ព្រះអាទិត្យ ។
៣៨- ចក្រវាឡ​មាន​ច្រើនជាង ១០០ លានលានកាឡាក់ស៊ី ។
៣៩- សត្វ​ដំរី​អាច​ហិត​ដឹង​ក្លិនទឹក​ដែលមាន​ចម្ងាយពីខ្លួនវា​ប្រមាណ ៨ គីឡូម៉ែត ។
៤០- តាមទ្រឹស្តីបទ ​(Special Relativity) របស់លោក អាល់ប៊ឺត អាញ់ស្តាញ (Albert Einstein)​ មនុស្ស​អាចធ្វើដំណើរ​ទៅ​អនាគតកាល​បាន បើសិន​ជា​យើង​​អាច​ធ្វើ​ដំណើរ​លឿន​ជាង​ល្បឿន​របស់ពន្លឺ (២៩៩,៧៩២,៤៥៨ ម៉ែត/វិនាទី)។
៤១- សត្វ​កន្លាតអាច​រស់​បាន​រយៈពេល​ ៩ ថ្ងៃដោយ​មិនបាច់​មានក្បាល​រហូត​​​វាឃ្លានដល់​ងាប់ ។ ៤២- ត្រី​បាឡែន​ខៀវ​អាចបង្កើតសម្លេងរហូត​ដល់​ ១៨៨ ដេស៊ីប៊េលដែលជាសម្លេងបង្កើត​ដោយ​​ភាវៈរស់​​​លឺខ្លាំង​ជាង​គេ​​បំផុត ។ សម្លេង​របស់វា​អាច​ចាប់​បានរហូត​ដល់រយៈចម្ងាយ ៥៣០ ម៉ែល ឬ ៨៥៣ គីឡូម៉ែត ។
៤៣- នៅ​ពេល​សត្វ​ដំរី​ទឹកមិនសប្បាយ​ចិត្ត​ញើស​របស់​វានឹង​ប្រែ​ទៅ​ជាពណ៍​ក្រហម ។
៤៤- មាន​តែសត្វ​ពីរ​ប៉ុណ្ណោះដែល​អាច​មើល​ឃើញ​ខាង​ក្រោយដោយ​មិន​បាច់​បង្វិល​ក្បាលរបស់​វាគឺ​សត្វទន្សាយ និង សត្វសេក ។
៤៥- នៅពេល​​អ្នក​កណ្តាស់​វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​អ្នក​​​មិន​​បាន​បិទ​​ភ្នែក ។
៤៦- សត្វស្រមោច​មិន​ដេក​ទេ ។
៤៧- តើ​សត្វ​មូស​មាន​ធ្មេញ​ ឬទេ ? បាទមាន សត្វមូស​មានធ្មេញ​រហូត​ដល់​ទៅ​ ៤៧ ។
៤៨- គ្រប់ទារក​ដែល​ទើប​នឹង​កើត​គឺ​សុទ្ធ​តែ​ខ្វាក់​ពណ៍ ។
៤៩- ផ្លែប៉ោម ដំឡូង​បារាំង និង​ ខ្ទឹម​បារាំង មាន​រស់ជាតិ​ដូច​គ្នា​បើ​អ្នក​បរិភោគវា​ដោយ​អ្នក​ចុកច្រមុះ ។
៥០- ៩ ក្នុង​ចំនោម ១០ នាក់នៅរស់​ក្រោយ​ពី​រន្ទះ​បាញ់ ៕
៥១- ជាទូទៅ​អណ្តាត​របស់​ត្រី​បាឡែនខៀវពេញវ័យមាន​ទម្ងន់​ធ្ងន់​ជាង​ដំរី​វ័យជំទង់។
៥២-​ ជា​រៀងរាល់​ថ្ងៃ​ផែនដី​កើន​ទម្ងន់ ១០០ តោន ដោយសារ​តែ​លំហូរចូល​នៃ​ធូលី​ពី​ក្នុង​លំហរ​មក កាន់ផែនដី ។
៥៣- ផែនដី​ធ្វើ​ដំណើរ​ក្នុង​លំហរ​ក្នុងល្បឿន ៦៦០,០០០ ម៉ែល ឬ ​១,០៦២,១៦៧ គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ។
៥៤- រយៈពេល ២​ ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​សត្វឆ្កែ​គឺ​មាន​រយៈពេល​ស្មើ​នឹង ២៤​ ឆ្នាំរបស់​មនុស្ស ។
៥៥- ចង្វាក់​បេះដូង​សត្វកណ្តុរ​លោត ៦៥០​ ដង​ក្នុង​មួយ​នាទី​នូវពេល​ដែល​​ចង្វាក់​បេះដូង​របស់​មនុស្ស​លោត​ត្រឹមតែ​ពី ៦០ ទៅ ១០០ ដងប៉ុណ្ណោះ​ក្នុង​មួយ​នាទី ។
៥៦- តាមរយៈកំណត់​ហេតុសត្វ​មាន់​ហើរបានយូរជាងគេ​មាន​រយៈពេល​ត្រឹមតែ ១៣ វិនាទី​ប៉ុណ្ណោះ ។
៥៧- ពងស្វាស​របស់​សត្វ​មឹក​គឺ​នៅក្នុង​ក្បាល​របស់​វា ។
៥៨- អាហារ​តែ​មួយ​មុខ​គត់​ដែល​សត្វ​កន្លាត​មិន​ស៊ី​គឺផ្លែ​ត្រសក់ ។
៥៩- ខួរក្បាល​មនុស្ស​មាន​សមត្ថភាព​ផ្ទុក​បាន​ច្រើនជាង ៤ តេរ៉ាបៃ​ ឬ ៤០៩៦ ជីកាបៃ ។
៦០- ព្រះអាទិត្យ​មាន​ទំហំធំ​ជាង​ផែន​ដី​ ៣០៣,៣០៣ ដង ៕

៦១- ដោយសារតែ​ការវិល​របស់ផែនដី យើង​អាច​កប់​វត្ថុ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន​បើយើង​កប់​វា​ទៅ​ទិស​ខាង​លិច
៦២- ចំនួន​ធាតុកាបូន​នៅ​ក្នុង​រាងកាយ​មនុស្ស​អាច​ផលិត​បាន​ខ្មៅ​ដៃចំនួន​ ៩០០០​ដើម (ខ្មៅដៃដែលមាន​បណ្តូល​នៅក្នុង​ ហើយ​ស្រោប​ដោយ​ឈើ)
៦៣-បើសិន​ជា​ផែនដី​ផ្អៀង​តែ​មួយ​ដឺក្រេ (ទៅ​ខាង​ណាក៏បាន) នោះ​ផែនដី​នឹង​ក្លាយជាកន្លែងដែលមិន​អាច​រស់​នៅ​បន្ត​ទៀត​ឡើយ​ដោយ​សារ​តែ​ តំបន់​ជុំវិញ​ខ្សែ​ក្រវ៉ាត់​អេក្វាទ័រ​ក្តៅ​ខ្លាំង​ពេក ហើយ​តំបន់​ប៉ូល​នឹង​ត្រជាក់​ខ្លាំង​ពេក
- នៅក្នុង​អំឡុង​ពេលការ​សម្ងំគេង​ក្នុង​រដូវ​ត្រជាក់ (Hibernation) សត្វ​កង្កែប​ធ្វើការ​ដក​ដង្ហើម​តាម​រយៈ​ស្បែក​របស់វា
៦៥- ខួរ​ក្បាល់​របស់​មនុស្ស​ដែល​ជា​ស្នូល​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​អាច​ដំណើរ​ការ​បាន​ប្រមាណ​ ៧០,០០០ នៃ​ការ​គិត​ក្នុង​មួយ​ថ្ងៃ។
៦៦- ភពព្រហស្បតិ៍្ត​ (Jupiter) ជា​ភព​ដែលធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ
៦៧- ដែក​មួយ​ផោន​ (៤៥៣ ក្រាម) មាន​​ចំនួន​ ,០០០,០០០,០០០,០០០,០០០,០០០,០០០ (ប្រាំពាន់លានលានលាន) អាតូម
៦៨- ទឹកខ្មេះជា​អាស៊ីត​ដែល​ខ្លាំងជាគេ​ដែល​គេបាន​ដឹងក្នុង​សម័យ​បុរាណ។
៦៩- បាតេរីដែល​ជា​ភាវៈរស់មាន​លក្ខណៈ​ជា​កោសិកាតូចជាង​គេបំផុត​ វា​តូចដល់ថ្នាក់​ក្នុង​ទឹក​មួយ​តំណក់​អាច​ផ្ទុក​ពួក​វា​បាន​ចំនួន ៥០លាន​បាតេរី។
៧០- សន្ទុះ​នៃល្បឿន​របស់​សត្វ​ចៃ​នៅពេលដែលវា​លោតមាន​សន្ទុះ​ខ្លាំង​ជាង​សន្ទុះ​របស់​យានអវកាស​នៅក្នុង​អំឡុង​ពេល​បង្ហោះ​ដល់​ទៅ​២០ដង
៧១- ទឹកខ្មេះជា​អាស៊ីត​ដែល​ខ្លាំងជាគេ​ដែល​គេបាន​ដឹងក្នុង​សម័យ​បុរាណ។
៧២- សត្វ​ត្រីដូហ្វាំង​ និង​ត្រី​បាឡែន ជា​ថនិកសត្វចិញ្ចឹម​កូនដោយ​ទឹកដោះ​ដែលមិនផឹកទឹក។
៧៣- ក្នុង​ញាណ​ទាំង​អស់​​ឃាន​វិញ្ញាណ​មានទំនាក់​ទំនង​ជិតជាង​គេ​បង្អស់ទៅ​នឹង​ប្រព័ន្ធ​ចងចាំ។
៧៤- ថ្លើម​ជា​សរីរាង្ក​តែមួយគត់​ដែលអាច​លូតលាស់​មកវិញបានទាំងស្រុង។
៧៥- សត្វ​សេះសមុទ្រឈ្មោល​អាច​មានផ្ទៃ​ពោះ​បាន។
៧៦-​វា​ត្រូវ​ការ​រយៈពេល​ដល់ទៅ​ ៥០,០០០ ឆ្នាំ​សម្រាប់​ដប​ប្លាស្ទិក​ដើម្បី​ចាប់​ផ្តើម​បំបែក​ធាតុ (ពុកផុយ) ។
៧៧- សត្វ​ខ្លា​ឃ្មុំ​ទឹក​កក​អាច​រត់​ក្នុង​ល្បឿន​ ៤០គីឡូម៉ែត្រក្នុងមួយ​ម៉ោង ហើយ​លោត​បាន​កម្ពស់​ប្រមាណ​​ ២ ម៉ែត្រ ។
៧៨- ពពក​ហោះ​ខ្ពស់​នៅពេល​ថ្ងៃ​ជាង​ពេលយប់​ ។
៧៩- ផែនដី​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​អាយុកាល ៤,៥៥ ពាន់​លាន​ឆ្នាំ។
៨០- បេះដូង​មនុស្ស​មាន​សំពាធ​គ្រប់គ្រាន់​ក្នុង​ការ​ច្របាច់​ឈាម​ឲ្យ​បាញ់​ទៅលើ​បាន​កម្ពស់​ដល់​ទៅ​ជាង​ ៩​ ម៉ែត្រ។