Social Icons

តើយើង​អាច​ស្វែងរក​ចម្រៀង​MP3តាម​Google ដោយ​វិធីណា?

ថ្ងៃ​នេះ​ខ្ញុំ​សូម​លើ​យក​ វិធី​ក្នុង​ការ​ស្វែង​រក​បទចម្រៀងជាមួយនឹង​ម៉ាស៊ីន​ស្វែងរកដ៏ល្បីល្បាញ​ បំផុត Google។ តើអ្នកទេ​ថា​អ្នក​អាច​ស្វែង​រក​បទចំម្រៀងជាច្រើនតាម​ម៉ាស៊ីនស្វែងរកនេះ​ដោយ​ មិន​ចាំ​បាច់​ខ្វល់ខ្វា​យ​ពីការ​ចុះ​ឈ្មោះ ជាមួយ​នឹង​គេហទំព័រ​ផ្សេងៗដូចជា Rapishare, Megaupload ឬក៏ Torrent? Google គឺអ្វីៗទាំងអស់:D…

ជំហ៊ាន​ដំបូង​អ្នក​ប្រាកដជាដឹង​ហើយ​ថា​ត្រូវ​ចូល​ទៅ​ www.google.com។ បន្ទាប់​មក​ក្នុង​ប្រអប់ស្វែងរក អ្នកត្រូវ​វាយបញ្ចូលនូវ intitle:” index of” ឈ្មោះអ្នកចំម្រៀងឬឈ្មោះបទចម្រៀង ឧទាហរណ៍  intitle:” index of” sean Kingston រួចចុចស្វែងរក។

បន្ទាប់​ពី​បាន​ចុច​ ស្វែងរក​រួច​ អ្នក​នឹង​បាន​ឃើញ​នូវ​តណភ្ជាប់​ជាច្រើន​ដែល​គេហទំព័រ​ទាំង​នោះ​ផ្តល់​អោយ​ អ្នក​នូវ​ការ​ទាញ​យក​ដោយ​សេរី។ តែ​ជា​អកុសល គឺ​ការ​ស្វែង​រក​បទ​ចម្រៀង​ខ្មែរ​តាម​រយៈវិធី​នេះ​គឺ​គ្មាន​ប្រសិទ្ធភាពទេ គឺ​បាន​តែ​ស្វែង​រក​បទ​ចម្រៀង​បរទេស​ប៉ុណ្ណោះ។