សូន្យដាច់ខាតមិនដែលត្រូវបានគេវាស់
បាននូវឡើយទេទាំងក្នុងធម្មជាតិនិងក្នុងបន្ទប់ពិសោធន៏ ។
គេគិតថាសូន្យដាច់ខាតគឺនឹងមិនអាចរកឃើញឡើយ
ហើយបើសិនជាវាត្រូវបានគេរកឃើញក៏យើងមិនអាចគត់សំគាល់បានដែរ
ដោយមូលហេតុថាយើងគ្មានអី្វដើមី្បវាស់សីតុណ្ហភាពនោះឡើយ ។
ដើមី្បវាស់សីតុណ្ហភាពរបស់អង្គធាតុ
អី្វមួយអោយមានប្រសិទ្ធិភាពគឺគេត្រូវកត់ត្រាថាមពលមធ្យមរបស់ធាតុ
តូចៗដែលបង្កើតអោយមានសីតុណ្ហភាពនៃអង្គធាតុនោះ ។
សីតុណ្ហភាពអាចបង្ហាញពីចលនាអាតូមរបស់រូបធាតុមួយគឺ
នៅពេលដែលសីតុណ្ហភាពកាន់តែត្រជាក់
អាតូមធើ្វចលនាកាន់តែយឺតហើញបើទៅតាមទ្រឹស្ដីបទនេះនៅពេលវត្ថុ
មួយមានសីតុណ្ហភាពត្រជាក់គ្រប់គ្រាន់
ម៉ូលេគុលនឹងលែងមានចលនាទាំងស្រុង
នៅពេលនោះហើយដែលបញ្ជាក់ថាវាបានទៅដល់សីតុណ្ហភាពសូន្យ ។
ទ្រឹស្តីបទរបស់សូន្យដាច់ខាតត្រូវបាន
លើកយកមកនិយាយដោយលោក ឡត កែលវិន(Lord Kelvin) នៅសតវត្សទី១៨
ដោយអាស្រ័យទៅលើគំនូសក្រាហ្វិកសីតុណ្ហភាព និង ថាមពល ។ ពាក្យថា
“សូន្យដាច់ខាត”រឺ “Absolute zero”មានតំលៃស្មើនឹង “0”កែលវិន រឺ
“-២៧៣.១៥” ដឺក្រេសែលស្យូស ។
រង្វាស់កែលវិនគឺខុសពីរង្វាស់អង្សាសេ(ដឺក្រេសែលស្យូស)
ត្រង់ថាសំរាប់រង្វាស់ដឺក្រេសែលស្យូសគឺទឹក កកនៅសូន្យអង្សាសេ
រីឯរង្វាស់កែលវិនគឺទឹក កកនៅសីតុណ្ហភាព២៧៣អង្សារកែលវិន
និយាយរួមគឺ សូន្យអង្សារសេ ស្មើនឹង ២៧៣អង្សារកែលវិន។
នៅលើផែនដីសីតុណ្ហភាពដែលត្រជាក់ជាង
គេរបស់ធម្មជាតិដែលត្រូវបានគេរកឃើញគឺ“-៨៩”អង្សាសែលស្យូសដែល
ស្មើនឹង “១៨៤”កែលវិន
(សីតុណ្ហភាពនេះត្រូវបានគេរកឃើញនៅអង់តាកទិកក្នុងឆ្នាំ១៩៨៣) ។
សូមី្បតែនៅក្នុងលំហរជ្រៅ (Deep space)
អាតូមដែលត្រជាក់បំផុតមានសីតុណ្ហភាព ២ រឺ ៣
កែលវិនពីលើសូន្យដាច់ខាត ។
នៅក្នុងបន្ទប់ពីសោធន៏គេបាន
ស្រាវជ្រាវរកឃើញសីតុណ្ហភាពដែលត្រជាក់ជាងសីតុណ្ហភាពនៅក្នុងលំហរទៅ
ទៀតដូចជា អង្គធាតុរាវរបស់រូបធាតុហេល្យូម (Helium)
មានសីតុណ្ហភាព៤អង្សារកែលវិន ហើញនៅក្នុងឆ្នាំ២០០៣
អ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ”MIT”របស់សហរដ្ឋអាមេរិកបានប្រើ
ប្រាស់ឡាសែរដើមី្បធ្វើអោយអង្គធាតុសេសស្យូម(Caesium or Cesium
“Cs”) ត្រជាក់រហូតដល់ទៅ
“០.៥០០០០០០០០”កែលវិនដែលជាសីតុណ្ហភាពសប្បនិមិ្មតមិនធ្លាប់
បង្កើតពីមុនមក ។“សូន្យដាច់ខាត” រឺ “Absolute Zero”
គឺជាគំនិតអរូបីមួយ
ហើយបើទោះបីនាក់វិទ្យាសាស្រ្តអាចរកឃើញសីតុណ្ហភាពដែលក្បែរសូន្យ
ដាច់ខាតក៏ដោយ
ក៏ពួកគេទទូលស្គាល់ថាសូន្យដាច់ខាតមិនអាចទៅដល់ជាមួយនឹងចំនួន
ដ៏ជាក់លាក់មួយឡើយ។