អ្នកប្រាកដជាឆ្ងល់ហើយមែនទេនៅពេលដែលឃើញនូវចំណងជើងមួយនេះ? កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិកដែលគ្មានវិញ្ញាណតើវាមានភេទមកពី ណាទៅ? ប៉ុន្តែថ្ងៃនេះ «គំនិត» នឹងពាំនាំនូវវិធីមួយជូនដល់ប្រិយមិត្តពីវិធីសាកសួរភេទកុំព្យូទ័រ។ ដើម្បីឲ្យដឹងថាកុំព្យូទ័ររបស់អ្នកជាភេទស្រីឬក៏ ភេទប្រុសនោះ សូមធ្វើតាមវិធីណែនាំខាងក្រោម៖
ជំហានទី១: បើកកម្មវិធី Notepad (Window–>All Programs–>Accessories–>Notepad)
ជំហានទី២: នៅក្នុងទំព័រNotepadនោះ ចូរសរសេរ: CreateObject(“SAPI.SpVoice”).Speak”i love you”
ជំហានទី៣: បន្ទាប់ធ្វើការរក្សាទុកដោយចុចលើ FileàSave As… រូចវាយ
computer_gender.vbs (អ្នកអាចដាក់ឈ្មោះអ្វីក៏បានដែរឲ្យតែextensionវាគឺ
.vbs) ហើយចុចSave។
ជំហានទី៤: ចុចពីរដង(Double Click)លើ computer_gender.vbs ដែលអ្នកទើបតែរក្សាទុកនៅពេលមុននេះបន្តិច។
ប្រសិនបើអ្នកឮនូវសម្លេងបុរសនិយាយ
នោះកុំព្យូទ័ររបស់អ្នកគឺជាសុភាពបុរស។
ផ្ទុយទៅវិញប្រសិនបើអ្នកឮសម្លេងស្រីនិយាយនោះ
កុំព្យូទ័ររបស់អ្នកគឺជាសុភាពនារី។ តើនៅចាំអីទៀត
សាកល្បងធ្វើសាកមើល?
តើកុំព្យូទ័រដែលអ្នកប្រើប្រាស់រាល់ថ្ងៃគឺជាសុភាពបុរសឬក៏នារីនោះ?
កុំភ្លេចប្រាប់«គំនិត»ផងណា!