Social Icons

វីតាមីន E ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​!


ថ្នាំ​គ្រាប់វីតាមីន E
វីតាមីន E ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​វីតាមីនដែល​ជួយ​រក្សា​សម្រស់​នៅ​ឲ្យ​ក្មេង​ជាង​ វ័យ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​បណ្ដាល​ឲ្យ​ឆ្អឹង​មិន​រឹង​មាំ​។ ការ​សិក្សាថ្មី​មួយ​បាន​រកឃើញ​ថា អ្នក​ដែល​លេប​ថ្នាំ​ជាតិ​វីតាមីន E មាន​ឆ្អឹង​ទន់​ខ្សោយ​ដល់​ទៅ ២០ភាគ​រយ បើ​ធៀប​ជាមួយ​អ្នក​ដែល​មិន​លេប​។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​នេះ​ទៀត គឺ​ថា ផល​ប៉ះ​ពាល់​នឹង​ស្ដែង​ឲ្យ​ឃើញ ត្រឹម​រយៈ​ពេល​ ៨សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ប្រើ​ថ្នាំ​នេះ​។
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​នៅ​ពី​ក្រោយ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន E គឺ​មាន​កាន់​តែ​ច្រើន ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ធំ​ជាង​នេះ​។ ក្រៅ​ពី​ថ្នាំ ជាតិ​វីតាមីន E មាន​មក​ពី​ធម្មជាតិ​ផង​ដែរ​ ដូច​ជា​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ប្រេង​អូលីវ និង​ស៊ុត​ជា​ដើម ដែល​គុណ​ប្រយោជន៍​របស់​វា​គឺ​ទប់​ស្កាត់​ភាព​ចាស់​ជាង​វ័យ ប៉ុន្ដែ​បញ្ហា​ឆ្អឹង​ក៏​ជា​អ្វី​ដែល​ត្រូវ​គិត​គូរ​ផង​ដែរ​។
ក្រៅពី​រក្សា​ភាព​ក្មេង​ជាង​វ័យ ជាតិ​វីតាមីន E ក៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​កាត់​បន្ថយ​ហានីភ័យ​នៃជំងឺ​បេះ​ដូង ជំងឺ​មហារីក ជំងឺ​ភ្នែក​ឡើង​បាយ និង​រក្សា​ភាព​វ័យ​ឆ្លាត​របស់​ខួរ​ក្បាលផង​ដែរ​។
ដោយ​សារ​តែមាន​គុណ​ប្រយោជន៍​ច្រើន​បែប​នេះ​ហើយ ទើប​បាន​ធ្វើ​ឲ្យ​ថ្នាំ​ជាតិ​វីតាមីន E ត្រូវ​បាន​ក្លាយ​ជា​ថ្នាំ​ដ៏​មាន​ប្រជាប្រិយភាពមួយ​នៅ​ទូទាំង​ក្នុង​ពិភព​ លោក។
ជាមួយនឹង​គុណ​ប្រយោជន៍​ដូច​ខាង​លើ ប្រៀប​ធៀប​ជាមួយ​គុណ​វិបត្តិ​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​មិន​រឹង​មាំ​ដូច​រកឃើញ​ ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មីនេះ អាច​ឲ្យ​យើង​គិត​សម្រេច​ថា​ គួរ​ប្រើ​ប្រាស់ថ្នាំជាតិ​វីតាមីន E ឬ​យ៉ាង​ណា? យ៉ាង​ណាមិញ ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា អ្វី​ក៏​ដោយ ក៏​មាន​ចំណុច​ល្អ និង​ចំណុច​មិន​ល្អ​នោះ​ដែរ ដូច្នេះ​អ្វី​ៗ​គឺ​ជា​ការ​សម្រេច​ដោយ​ខ្លួន​អ្នក​ផ្ទាល់!