ការលេបថ្នាំ
ខាងក្រោមនេះ គឺជាអ្វីដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ចំពោះអ្នកជំងឺមួយចំនួន៖
អ្នកជំងឺលើសឈាម
ការញ៉ាំថ្នាំបន្ថយសម្ពាធឈាម នៅពេលយប់ ប្រហែលជាល្អប្រសើរបំផុត ព្រមទាំងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការកាត់បន្ថយហានីភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
លទ្ធផលនៃការសិក្សារបស់អេស្ប៉ាញរយៈពេល៥ឆ្នាំ បានបង្ហាញថា ការបន្ថយសម្ពាធឈាមពេលយប់ គឺពិតជាសំខាន់។ មនុស្សដែលមានសុខភាពល្អ នឹងធ្លាក់សម្ពាធឈាមពី ១០ ទៅ២០ភាគរយនៅពេលយប់ ប៉ុន្ដែចំពោះអ្នកលើសឈាម គឺនឹងមិនស្រកសម្ពាធនោះទេ ហើយអាចប្រឈមនឹងគាំងបេះដូង ឬស្រ្ដូក។
អ្នកជំងឺកូឡេស្ទេរ៉ូលខ្ពស់
ថ្នាំកូឡេស្ទេរ៉ូល គួរតែលេបនៅពេលចូលគេង ជំនួសឲ្យការលេបនៅពេលព្រឹក ដែលនេះគឺយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ Sunderland អង់គ្លេស។
អ្នកជំងឺបេះដូង
ប្រិយមិត្តដែលតាមដានខ្មែរសារិកា ប្រាកដជាដឹងហើយថា
ជំងឺគាំងបេះដូង និងស្រ្ដូ ភាគច្រើនកើតឡើងនាពេលព្រឹក
ពោលគឺមានអត្រាលើសពេលដទៃទៀតដល់ទៅ៣ដង។
ជាមួយនឹងហានីភ័យខ្ពស់នាពេលព្រឹកនេះ
ការលេបថ្នាំក៏គួរតែលេបនាពេលព្រឹកផងដែរ។