ត្រី
ការ
ស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាតិខ្លាញ់ក្នុងត្រី
នឹងអាចជួយឲ្យអ្នកអាចកាត់់បន្ថយនូវការកើតជំងឺបេះដូង
ជំងឺធុញថប់អារម្មណ៍ ជំងឺហឺត
និងជាពិសេសគឺល្អចំពោះសុខភាពខួរក្បាល។
យោងតាមក្រុមអ្នកជំនាញ បានឲ្យដឹងថា ការញ៉ាំត្រីជាប្រចាំ
រួមទាំងអាហារដ៏ទៃទៀត ដែលមានជាតិអូមេហ្កា-៣
នឹងអាចការពារការធ្លាក់ចុះអន់ខ្សោយមុនអាយុនៃខួរក្បាល
រួមទាំងបញ្ហានៃការចងចាំនៅពេលឈានដល់វ័យចំណាស់។
លោក Zaldy Tan
ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះមកពីសាកលវិទ្យាល័យ California
នៅ Los Angeles បានបញ្ជាក់ថា មនុស្សដែលមានកម្រិតជាតិអូមេហ្កា-៣
មានខួរក្បាលអន់ខ្សោយ ពោលគឺខួរក្បាលចាស់មុនអាយុ
ដូច្នេះប្រសិនបើកើនជាតិអូមេហ្កា-៣
នោះខួរក្បាលរបស់យើងក៏ក្មេងជាងអាយុនោះដែរ។
ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសិក្សាទៅលើមនុស្ស ១៦០០នាក់ ដែលមានអាយុស្ថិតក្នុងមជ្ឈឹមវ័យ។
ហេតុអ្វីបានជាត្រីអាចជួយដល់សុខភាពខួរក្បាល? ចម្លើយគឺ ត្រី
ជាពិសេសគឺខ្លាញ់ត្រី មានផ្ទុកទៅដោយជាតិអូមេហ្កា-៣
ច្រើនលើសអាហារដទៃ។