Social Icons

ញ៉ាំ​តិច ហាត់ប្រាណច្រើន ចម្រើន​សុខភាព!

                       ហាត់​ប្រាណ
ប្រិយមិត្ត ​ដែល​តាម​ដាន​ព័ត៌មាន​សុខ​ភាព​របស់ខ្មែរ​សារិកា ប្រាកដ​ជា​បាន​ដឹង​ជា​ច្រើន​មក​ហើយ​ស្ដី​ពី​អត្ថ​ប្រយោជន៍​នៃ​ការហាត់​ប្រាណ ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គាស់​រំលើង​នូវ​អាថ៌កំបាំង​នៃ​ការ​រស់​នៅ​ឲ្យ​ បាន​អាយុ​វែង ប្រកប​ដោយ​សុខ​ភាព​ល្អ ដែល​នោះ​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ពោល​គឺ ការ​ញ៉ាំ​តិច និង​ ​ហាត់​ប្រាណច្រើន។ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដដែលនេះ បាន​បង្ហាញ​ថា ជំហាន​ដើម្បី​រក្សា​សុខ​ភាព​ឲ្យ​ស្ថិត​ស្ថេរ​នៅ​វ័យ​ចំណាស់ (ចាប់​ពី​ ៤០ឆ្នាំ​ឡើងទៅ) គឺ​ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន គួរ​ផ្សំ​នឹង​ការ​ញ៉ាំ​អាហារ​កុំ​ឲ្យ​ច្រើន​ជ្រុល​នោះ​ឯង​។
ប្រសិន​បើ​អ្នក​អាច​ធ្វើ​ទាំង​ពីរ​នេះ​បាន នោះ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​ក៏​ថយ​ចុះ​ទោ​តាម​នោះ​ដែរ​។ ប្រសិន​បើ​ចង់​មាន​ប្រសិទ្ធិ​ភាព​ជា​ង​នេះ​ទៀត គឺ​លោក​អ្នក​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បារី និង​គ្រឿង​ស្រវឹង​។
Kiang Liu ដែល​ជា​សាស្រ្ដាចារ្យ​មក​ពី​សាកលវិទ្យាល័យ Northwestern University Feinberg School of Medicin បាន​ថ្លែង​ថា បញ្ហា​ដែល​ក្មេង​ជំទង់​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​គឺ​ការ​ធ្វើ​ខ្លួន​ឲ្យ ​ប្រឈម​មុខ​នឹង​ជំងឺ​បេះ​ដូង​ពេលចាស់​ទៅ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ ដែល​បង្ក​ឲ្យ​ធាត់​លើស​ទម្ងន់ និង​ការ​ខ្វះ​លំហាត់​ប្រាណ​ផ្នែក​រាង​កាយ​។
ទម្លាប់​មិនល្អ​ទាំង​នេះ​ហើយ ដែល​បង្ក​ឲ្យ​មាន​​ជំងឺ​លើស​ឈាម និង​ទឹកនោម​ផ្អែម រួម​ទាំង​ជំងឺ​ទាក់​ទង​នឹង​បេះ​ដូង​។
ប្រសិន​បើ​អ្នក​ មានទម្លាប់​ដូច​អ្វី​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​លើក​ឡើង ចូរ​ព្យាយាម​ផ្លាស់​ប្ដូរ​វា​បន្តិច​ម្ដង​ៗ រហូត​អាច​ផ្លាស់​ប្ដូរ​មកកាន់​ទម្លាប់​ដែល​ល្អ​ចំពោះ​សុខ​ភាព ពោលគឺ​ចាប់ផ្ដើម​ហាត់​ប្រាណ និងញ៉ាំ​អាហារ​ក្នុង​បរិមាណ​សម​ស្រប។