Social Icons

ថ្នាំ​ងងុយ​គេង ធ្វើ​ឲ្យ​ស្លាប់​មុន​អាយុ

១ក្រុម ​អ្នក​​ស្រាវ​ជ្រាវ​របស់​អាមេរិក បាន​ធ្វើ​ការ​ព្រមាន​ថា ថ្នាំ​ងងុយ​គេង ដែល​ត្រូវ​បាន​ និង​កំពុង​តែ​បើ​ប្រាស់​ដោយ​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រឈមមុខ​នឹង​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ ដល់​ទៅ​៥ដង លើស​អ្នក​មិន​ប្រើ​ប្រាស់​។
ប្រសិនបើ​អ្ន​ក​ប្រើ​វា​កាន់​ តែ​ច្រើន នោះ​ហានីភ័យ​ក៏​កាន់​តែ​ខ្ពស់ ដោយ​សារ​តែ​អ្នក​ដែល​ប្រើ​ច្រើន​ ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​។ ប៉ុន្ដែ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ការ​លេប​តិច​ជាង​១៨គ្រាប់ ក្នុង​មួយ​ឆ្នាំ ក៏​មិន​អាច​គេច​ផុត​ពី​ការ​ស្លាប់​មុន​អាយុ​នោះ​ដែរ។
ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ ការ​លេប​ថ្នាំ​ងងុយ​គេង​ច្រើន នឹង​បង្កើន​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ ៣,៦ដង លើស​អ្នក​ដែល​មិន​លេប។
កាន់ ​តែ​គ្រោះ​ថ្នាក់​ជាង​នេះ​ទៀត អ្នក​ដែល​លេប​ពី ១៨ គ្រាប់​ ដល់ ១៣២គ្រាប់​ក្នុង​មួយ​ឆ្នាំ នឹង​បង្កើន​ហានីភ័យ​ដល់ទៅ ៤,៤ដង ខណៈ​ដែល​អ្នក​ដែល​លេប​លើស​ពី ១៣២គ្រាប់ នឹង​មាន​ហានីភ័យនៃ​ការ​ស្លាប់​មុន​អាយុ ៥,៣ដង​លើស​អ្នក​ដែល​មិន​លេប​សោះ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ អ្នក​ដែល​លេប​ថ្នាំ​ងងុយ​គេង ក៏​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដល់ទៅ ៣៥ភាគ​រយ លើស​អ្នក​មិន​លេប​ផង​ដែរ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ផល​ប៉ះពាល់​នៃ​ការ​លេប​ថ្នាំ​ងងុយ​គេង គឺ​មាន​ច្រើន​បំផុត​ចំពោះ អ្នក​ដែល​មានអាយុ​ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ​។