Social Icons

ផ្លែ​ក្រូច និង​ទំពាំង​បាយជូរ​ ការ​ពារ​ជំងឺ​ស្រ្ដូក!

ផ្លែ​ក្រូច​ ​និង​ទឹក​ក្រូច
ការ ​ញ៉ាំ​ផ្លែ​ក្រូច និង​ផ្លែ​ទំពាំង​បាយ​ជូរ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាមក្នុង​ខួរ​ក្បាល ឬ​ជំងឺ​ស្រ្ដូក​បានដោយ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​។ ការ​ញ៉ាំ​ផ្លែ​ទាំង​ពីរ​នេះ ដែល​រួមមាន​ទាំង​ការ​ញ៉ាំ​សាច់​ និង​ការ​ញ៉ាំ​ទឹក គឺ​សុទ្ធ​តែ​អាច​ការពារ​ជំងឺ​ដែល​វាយ​ប្រហារ​ខួរ​ក្បាល​ដ៏​សាហាវ​មួយ​នេះ ដោយ​សារ​តែ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​ដែល​មាននៅ​ខាង​ក្នុង ​។
ការ​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ស្រ្ដី​រាប់​ពាន់​នាក់​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្ដែ​ក្រុម​អ្នក​ជំនាញ​បាន​ជឿ​ជាក់​ថា ផល​ប្រយោជន៍នៃ គឺ​មាន​ទាំង​បុរស និង​ស្រ្ដី​។
ដូច​ដែល​លោក​អ្នក​បាន​ដឹង​រួច​មកហើយ​ថា ជំងឺ​ស្រ្ដូក គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​សាហាវ​ៗ​នៅ​ក្នុង​លោក ដែល​បាន​ផ្ដាច់​យក​សង្ខារ​មនុស្ស​អស់​រាប់​លាន​នាក់ក្នុង​មួយ​ឆ្នាំ​ៗ​។
ក្រុម​អ្នកស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ East Anglia បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ប្រសិទ្ធិ​ភាព​នៃ​ការ​ការពារ​ដោយ​ជាតិ​ប្រឆាំង ​អុក​ស៊ីត​កម្ម ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ សូកូឡា និង​ស្រា​ក្រហម​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ផ្លែ​ឈើ​ដែលមាន​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់ នឹង​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ ជំងឺ​ស្រ្ដូក​បាន​ដល់ទៅ ១៩ភាគ​រយ លើស​ស្រ្ដី​ដែល​មិន​សូវ​ទទួល​បាន​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់​។
កម្រិត​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ខ្ពស់បំផុត គឺ​ប្រហែល ៤៥មីលីក្រាម​ក្នុងមួយ​ថ្ងៃ​។ ការ​ញ៉ាំ​ទឹក​ក្រូច​មួយ​កែវ​ អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​សារធាតុ​នេះ ពី ២០ ទៅ​៥០មីលីក្រាម។
នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដដែល​នេះ បាន​បង្ហាញ​ថា ផ្លែ​ក្រូច និង​ផ្លែ​ទំពាំង​បាយ​ជូរ​ គឺ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម ដោយ​ក្នុង​នោះ ៨២ភាគ​រយ​ក្នុង​ផ្លែ​ក្រូច និង​១៤ភាគ​រយ​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ​។