អ្នកខូចចិត្ត
ការជួបបញ្ហាខូចចិត្តស្នេហា ឬក៏ការបាត់បង់មនុស្សជាទីស្រលាញ់ បានចូលក្នុងចំណែកមួយនៃខួរក្បាល ដែលជាទូទៅទាក់ទងទៅនឹងការឈឺចាប់ផ្នែករាងកាយ។
អ្នកស្រី Naomi Eisenberger មកពីសាកលវិទ្យាល័យ California ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងសហសេវិករបស់គាត់ បានធ្វើការសង្កេតលើភាពទាក់ទងគ្នារវាងសកម្មភាពខួរក្បាលរបស់ មនុស្សដែលធ្លាប់ខូចចិត្ត និងមនុស្សដែលធ្លាប់ឈឺចាប់ផ្នែករាងកាយ។
បន្ទាប់ពីធ្វើការប្រៀបធៀបរវាងខួរក្បាលនៃមនុស្សទាំងពីរ ប្រភេទផ្សេងគ្នានេះរួច ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវភាពស្រដៀងគ្នាខ្លាំងក្នុងកំឡុង ពេលនៃការសិក្សានេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាដដែលនេះ ក៏បានរកឃើញថា មនុស្សដែលលេបថ្នាំបំបាត់ការឈឺចាប់រយៈពេលបីសប្ដាហ៍ ត្រូវបានរាយការណ៍ថា បានធូរស្បើយពីអារម្មណ៍ខូចចិត្ត ជាងអ្នកមិនលេប។
គួរបញ្ជាក់ផងដែរថា ការរកឃើញថ្មីនេះបានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់មានការរកឃើញស្រដៀងគ្នានេះពីមុនមកទេ។