Social Icons

​អត្ថប្រយោជន៍​របស់​ផ្លែ​ល្ពៅ​

pumpkinល្ពៅមានផ្ទុកទៅដោយវីតាមីន C និងខារ៉ូទីន (Carotene) ជួយបន្ថយ​អត្រាគ្រោះ​ថ្នាក់ ចំ​ពោះ​ជំ​ងឺ​បេះ​ដូ​ង​ ឬស្លា​ប់មួយចំហៀងខ្លួន​និង​ការ​ពារ​ជំ​ងឺម​ហារីក ។ ​បើ​តា​​ម​​ការ​ស្រាវជ្រាវរបស់​បារាំង អូស្រ្តាលី និង​អា​មេ​រិក បានអោយដឹងថា ការទទួល​ទានល្ពៅ រៀងរាល់២ថ្ងៃម្តង នឹង​កាត់​ប​ន្ថ​យ​​អត្រាប្រ​ឈម​ខ្ពស់នៃ​ជំ​ងឺ​ទាំង​នេះ​​បាន​ ៕
លើស​ពីនេះទៀត​ល្ពៅមាន​ផលប្រយោជន៍​អាច​ការពារ​​មិន​ឲ្យ​ធាត់ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​​កម្រិត​ជា​តិ​​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់ ។ ម្យ៉ាង​ទៀ​ត​​​វា​​ក៏​​មាន​​ប្រសិទ្ធិភាព​​ខ្ពស់​​ក្នុងការ​ការ​ពារ​រោគ​ មហារីក​ដែរ ។ ផ្លែ​ល្ពៅ​សម្បូរ​ទៅដោយ​​ជីវជាតិ A ក្នុង​បរិមាណ​ខ្ពស់ ។ ក្រៅពី​នោះ​វា​ក៏​សម្បូរ​ទៅ​​ដោយ​​ជីវជាតិ​ C ជាតិ​កាល់​ស្បូម​និង​ ជា​​តិកា​​ក​​សរ​សៃ​​ទៀត​ផង ៕
ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កសិកម្ម ហើយ​មាន​ផ្លែ​ល្ពៅជាច្រើន​ដូចនេះ​បើ​ប្រិយមិត្ត​ខ្មែរ​សារិកាបាន​ដឹង​ពី​ អត្តប្រយោជន៍រ​បស់​ផ្លែ​ល្ពៅ ហើ​យ​​សុំ​មេត្តាបរិភោគវា​អោយ​បាន​ច្រើន និង​ជួយ​គាំ​ទ្រ​ផលិត​ផលល្ពៅ​ខ្មែរ​ដែល​មិន​ប្រើ​ជាតិគីមី ។