ស្រ្ដីកំពុងអង្គុយធ្វើការ
ទោះបីជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា មិនមានការរកឃើញពីទំនាក់ទំនងនេះចំពោះបុរសនោះទេ បានន័យថាបុរសដែលអង្គុយយូរៗ គឺមិនត្រូវបានរកឃើញពីហានីភ័យនៃជំងឺដ៏សាហាវនេះទេ។
ក្រុមអ្នកស្រាវជ្រាវរបស់អង់គ្លេសដដែលនេះ មិនបានបញ្ជាក់ពីហេតុផលឲ្យបានច្បាស់នោះទេ ប៉ុន្ដែលទ្ធផលនៃការសិក្សា ដែលរួមមានទាំងការធ្វើតេសន៍ឈាមផងដែរនោះ បានបង្ហាញពីហានីភ័យនេះ។
យោងតាមទិន្នន័យក្នុងចក្រភពអង់គ្លេស បានបង្ហាញថា អត្រាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទពីរ បានកើនឡើងខ្លាំង ហើយនឹងកើនពីចំនួន ២,៥លាននាក់នាពេលបច្ចុប្បន្ន ដល់ ៤លាននាក់នាឆ្នាំ ២០២៥ និង៥លាននាក់នៅឆ្នាំ ២០៣០។
តាមការឲ្យដឹងពីអ្នកជំនាញ បានបង្ហាញថា មានមនុស្សជាច្រើនលាននាក់នៅលើពិភពលោក គឺបានកើតទឹកនោមផ្អែមទាំងមិនដឹងខ្លួន ដោយសារតែពួកគេមិនបានដឹងពីរោគសញ្ញានៃជំងឺនេះ ដែលមានដូចជា ស្រេកទឹកខ្លាំង នោមញឹក និងដំបៅដែលមិនងាយជាសះស្បើយជាដើម។
មិនត្រឹមតែប៉ុណ្ណោះទេ ទិន្នន័យដ៏គួរឲ្យរន្ធត់មួយទៀត គឺគ្រាន់តែនៅអង់គ្លេសមួយតែប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជំងឺនេះដល់ទៅ ២៤ពាន់នាក់ក្នុងមួយឆ្នាំ។