នំឃែកសូកូឡា
លោកស្រីសាស្រ្ដាចារ្យ Daniela Jakubowicz និងក្រុមរបស់គាត់ បានបញ្ជាក់ថា មូលហេតុដែលនេះឃែកសូកូឡាអាចសម្រកទម្ងន់បាន គឺដោយសារតែ នៅពេលព្រឹក គឺជាពេលដែលសារធាតុមេតាប៉ូលីហ្សឹមរបស់រាងកាយមានចលនាខ្លាំងបំផុត ដែលអាចមានលទ្ធផលប្រសើរក្នុងការទប់ទល់ជាមួយនឹងកាឡូរីដែលលើសបាន ពេញមួយថ្ងៃ។
ការព្យាយាមលុបបំបាត់នូវអាហារដែលមានជាតិផ្អែម គឺពិតជាពិបាកណាស់ ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺញ៉ាំវានៅពេលព្រឹក។ ក្នុងរយៈពេល ៣២សប្ដាហ៍នៃការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវ បានណែនាំឲ្យអ្នកចូលរួមក្នុងការស្រាវជ្រាវ ញ៉ាំអាហារពេលព្រឹកដែលមាននំឃុកឃី នំឃែក ឬសូកូឡា។ ជាលទ្ធផល អ្នកចូលរួមមួយភាគធំ បានស្រកទម្ងន់ ជាងក្រុមអ្នកដែលមិនញ៉ាំអាហារទាំងនេះ។
គួរបញ្ជាក់ផងដែរថា អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ជាងគេបំផុតសម្រាប់យើងទាំងអស់ គ្នា ដោយសារតែវាបានផ្ដល់ថាមពលដល់រាងកាយយើងសម្រាប់ធ្វើកិច្ចការងារ ពេញមួយថ្ងៃ ព្រមទាំងជួយជម្រុញដល់មុខងារនៃខួរក្បាលផងដែរ។