បុរសគាំងបេះដូង
ការរកឃើញថ្មីបំផុតនេះ គឺជាភស្ដុតាងដែលបង្ហាញថា ហេតុអ្វីបានជាពេលកន្លងមក បុរសតែងតែរងគ្រោះដោយសារជំងឺបេះដូងទាំងវ័យក្មេងច្រើនជាង ស្រ្ដី បើទោះបីជាពួកគេនៅក្នុងគ្រួសារជាមួយគ្នាក៏ដោយ។
លោកវេជ្ជបណ្ឌិត Helene Wilson ដែលជាអ្នកប្រឹក្សាយោបល់នៅ British Heart Foundation ដែលជាអ្នកផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវនេះ បាននិយាយថា ហ្សែននៅលើក្រូម៉ូសូមអ៊ីហ្ការ៉ិច ដែលជាផ្នែកមួយនៃ DNA ដែលមានតែរលើបុរសនោះ អាចបង្កើនកម្រិតគ្រោះថ្នាក់នៃជំងឺបេះដូងបាន។
របៀបរស់នៅប្រចាំថ្ងៃ ដែលមានដូចជាការញ៉ាំអាហារមិនត្រឹមត្រូវ ការជក់បារី គឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យមានជំងឺបេះដូង ប៉ុន្ដែកត្តា DNA ដែលបន្តពីឪពុកទៅកូនប្រុស ក៏ជាកត្តាហានីភ័យដ៏ខ្ពស់មួយផងដែរ។