Social Icons

អត្ថប្រយោជន៍របស់​សារាយ​សមុទ្រ​​


តាមការ​សិក្សា​បានអោយ​ដឹងថា​សារាយ​សមុទ្រ​​ជា​ប្រភេ​ទ​រុក្ខជាតិ​ម្យ៉ាង​ ដែល​មាន​ផល​ប្រ​​យោជន៍​ជា​​ខ្លាំង​ ជា​​ពិសេស​វាអាច​ការ​​ពារ​ជំងឺ​​បេះ​ដូង​​ និង​​បញ្ចុះ​សម្ពាធ​ឈាម ។ វា​​គួរ​អោយភ្ញាក់ផ្អើល​ណាស់​ព្រោះ​​វា​ជា​រុក្ខជាតិ​ដែល​មាន​សមត្ថ​ភាព​ ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​ គាំង​បេះ​ដូង​​ និង​លើ​ស​​ឈាម​​ខ្ខ្ពស់​ប្រហាក់​ប្រហែ​ល​នឹ​ង​ថ្នាំ​ពេទ្យ​​ដែរ ។
សារាយ​សមុទ្រក៏អា​ចកាត់បន្ថយ ជាតិខ្លាញ់ ក្នុងខ្លួនបានជាង ៧៥ ភាគរយ ហើយវាអាចជា ឱសថ នៃ​ការ​ប្រឆាំ​ង​ នឹងការធាត់ទៀត​ផ​ង ។វា​ មាន​អានុភាព ព្យាបា​លប្រសើរជាង ការព្យាបាលដោយ វិ​ធី​ធម្ម​ជាតិ​ដទៃ​ទៀ​ត​ ។វា​ជា​ការ​ងាយខ្លាំង​ណាស់​ដោយ​យើង​គ្រាន់តែ​បរិភោគ​វា​នៅ​ពេល​អាហារពេល​ ល្ងាច ដោយ​មិន​ចាំ​បាច់​ញ៉ាំ​ជា​ប្រចាំក៏​បាន​ ។ សារាយ​សមុ​ទ្រ​ជា​​ប្រភព​សំ​បូរ​​ទៅ​ដោយ​ប្រូ​តេអ៊ីន​ដែល​មាន​ឈ្មោះ​ថា b​i​oa​c​​​t​iv​e peptides។ ប្រភេទ​សារ​ធាតុ​នេះ​គេ​ក៏​ឃើញ​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ផង​ដែរ​។ វា​មាន​ប្រ​សិទ្ធភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ឱសថ​ ACE inhi​bi​tors ដែល​ប្រើ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​និងការ​ពារ​ជំ​ងឺ​គាំង​បេះ​ ដូង​ព្រ​ម​​ទាំ​ង​ជំ​ងឺ​ស្ត្រូក​​។
បើ​បា​ន​​ការ​ស្រាវជ្រាវ​ក៏​បាន​អោយ​ដឹងផងដែរ​ថា​ប្រទេស​នៅ​អឺរ៉ុប​និយម​ បរិភោគ​សារាយ​សមុទ្រតាំង​ពី​បុរាណ​ ហើយ​សុខភាព​របស់គេ​ក៏​ល្អ​ណាស់​​ដែរ ។ ដូចនេះ​ប្រសិន​បើ​យើង​មាន​សមត្ថភាពទិញ​សារាយ​សមុទ្រ​មក​បរិភោគ​វា​ជា​ការ​ ល្អ​ ព្រោះ​ប្រទេស​យើង​ក៏​មាន​សារាយ​សមុទ្រ​ដែរ ។