Social Icons

ដំណឹង​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ!


អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ ពិត​ជា​រីក​រាយ​នៅ​ពេល​បាន​ឃើញ​នូវ​របក​គំហើញ​ថ្មី​នេះ​។ ការសិក្សា​ថ្មី​មួយ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង American Journal of Clinical Nutrition បាន​បង្ហាញ​ថា អ្នក​ញ៉ាំ​កាហ្វេ​ជាប្រចាំ មិន​មានការ​កើន​ឡើង​នូវ​ហានីភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​នោះ​ទេ ដូច​ជា​ជំងឺ​បេះដូង និង​ជំងឺ​មហារីក​ជា​ដើម​។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ កាហ្វេ​ក៏​នឹង​ជួយ​កាត់​បន្ថយ​នូវ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ​២ ផង​ដែរ បើ​ធៀប​ជាមួយនឹង​អ្នក​មិនញ៉ាំ​កាហ្វេ​នោះ​។
លោក Anna Floegel ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់មក​ពី​អាល្លឺម៉ង់​ ​បាន​អះ​អាង​ថា ការ​ញ៉ាំកាហ្វេ​មិន​បានបង្ក​ផល​ប៉ះពាល់​ចំពោះ​សុខ​ភាព​មនុស្ស​ពេញ​វ័យ​នោះ​ ទេ​។
ដើម្បី​ចេញជាលទ្ធផល​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​ចំនួនជាង ៤ម៉ឺន​នាក់ ដែល​ចំនួន​ប៉ុណ្ណេះ គឺ​ជា​ការ​សិក្សា​មួយ​ដ៏​ធំ ដែល​អាច​ទុក​ចិត្ត​បាន​។
ក្នុង​រយៈ​ពេល​ស្ទើ​តែ ៩ឆ្នាំ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញថា មនុស្ស​ដែល​ញ៉ាំ​កាហ្វេ​ចាប់​ពី​បួន​ពែង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ នឹង​មិន​មាន​ហានីភ័យ​នៃជំងឺ​ធំ​ៗនោះ​ទេ​​ ផ្ទុយ​ពី​អ្នក​ដែល​មិន​ញ៉ាំ ឬ​ញ៉ាំ​តិច​ជាង​១ពែង​ក្នុង​មួយថ្ងៃ​។ មួយវិញ​ទៀត អ្នក​ញ៉ាំ​កាហ្វេ​ ក៏​បាន​ថយ​ចុះ​នូវ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន ២៣ភាគ​រយ​ផង​ដែរ។
http://www.khmersarika.com/healthbeauty/general-health/3859-2012-03-06-06-30-24.html