កង្វក់ខ្យល់ក្នុងទីក្រុង
លោក Hazrije Mustafic មកពីសាកលវិទ្យាល័យ Paris Descartes ដែលជាវេជ្ជបណ្ឌិតដឹកនាំការស្រាវជ្រាវនេះ បានឲ្យដឹងថា ការកែលម្អគុណភាពខ្យល់ គឺពិតជាជះផលល្អដល់សុខភាពសាធារណៈ។
អ្នកស្រាវជ្រាវដដែលនេះ បានបន្ថែមទៀតថា កង្វក់ខ្យល់គឺត្រូវបានគេដឹងថប៉ះពាល់ដល់សុខភាពជាយូរណាស់មកហើយ ប៉ុន្ដែនេះគឺជាការសិក្សាលើកដំបូង ដែលបង្ហាញថា ស្រួបខ្យល់កខ្វក់ក្នុងរយៈពេលខ្លីណាមួយ ក៏គ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងជំងឺគាំងបេះដូងនោះដែរ។
ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើលទ្ធផលនៃការស្រាវជ្រាវ មុនៗចំនួន ៣៤ ផ្សេងគ្នា ដូច្នេះអាចចាត់ទុកបានថា នេះគឺការស្រាវជ្រាវដ៏ធំមួយ ដែលអាចជឿទុកចិត្តបាន។
ផ្អែកតាមការស្រាវជ្រាវថ្មីនេះ នឹងធ្វើឲ្យមនុស្សគ្រប់រូប យកចិត្តទុកដាក់បន្ថែមទៅលើកង្វក់ខ្យល់ ដោយការពារនៅពេលចេញទៅណាមកណា ដូចជាពាក់ម៉ាសការពារជាដើម។