Social Icons

គេង​មិនគ្រប់គ្រាន់​ ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​

មនុស្ស​កំពុង​គេង
នេះ ​គឺ​ជា​ផល​មិន​ល្អ​មួយ​ទៀត ដែល​ចេញ​ពីការ​គេង​មិនគ្រប់គ្រាន់​។ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ហ្សែន​ដែល​​ដំណើរ​ការ​នៅ​ពេល​យើង​គេង គឺ​គ្រប់​គ្រង​នូវ​កម្រិត​នៃ​ហ្សែន​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ របស់​យើង ដូច្នេះ​នៅ​ពេលយើង​គេង​មិន​បាន​គ្រប់គ្រាន់ គឺ​ដូច​ជា​ការ​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ដែរ​។ ក្រុម​អ្នកវិទ្យាសាស្រ្ដ​មក​ពី​ Yale University បាន​ធ្វើ​ការ​ពិសោធន៍​ហ្សែន​នៅ​ក្នុង​សត្វ​កណ្ដុរ​។ នៅ​ពេល​ដែល​ហ្សែន​នោះ​ ស្ថិត​ក្នុង​ដំណាក់​កាល​សកម្ម​បំផុត គឺ​វា​អាច​ទប់​ទល់​ជាមួយ​នឹង​បាក់តេរី និងមេរោគ​បាន​យ៉ាង​ច្រើន​ ហើយ​សត្វ​កណ្ដុរ​ក៏​មាន​សុខ​ភាព​ល្អ មិន​ងាយ​មាន​ជំងឺ​។
នៅក្នុង​ទ្រឹស្ដី ការ​ពិសោធន៍​​នេះ​ ក៏​អាច​យក​មក​អនុវត្ត​លើហ្សែន​ដូច​គ្នា​នេះ​ចំពោះ​មនុស្ស​យើង​បាន​ផង​ដែរ​។ របាយការណ៍​នៅ​ក្នុង​ព្រឹត្តបត្រ​ស្ដី​ពី​ប្រព័ន្ធ​ភាព​ស៊ាំ (Journal Immunity) ក៏​បាន​បង្ហាញ​ដែរ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​រង​ជំងឺ​ផ្សេង​ៗ​។
លោក​សាស្រ្ដាចារ្យ Erol Fikring ដែល​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ បាន​លើក​ឡើង​ថា មនុស្ស​ភាព​ច្រើន​បាន​ដឹង​ខ្លួន​ឯង​ថា នៅ​ពេល​ពួក​គេ​គេង​លក់​មិនស្កប់​ស្កល់ ដោយ​សារ​មាន​អ្វី​រំខាន​ដំណេក គឺ​ពួក​គេ​ច្រើន​តែ​ឈឺ​នៅ​ថ្ងៃ​បន្ទាប់​។ មូល​ហេតុ​ គឺ​ដោយ​សារ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាយ​កាយ​ដែល​ជា​អ្ន​ក​ទប់​ទល់​នឹង​ ជំងឺ​ បាន​ធ្លាក់​ចុះ​ខ្សោយ​។
យ៉ាង​ណាមិញ លោក​សាស្រ្ដាចារ្យ​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​ផ្សេង​ៗ​លើ​ប្រធាន​បទ​នេះ​ផង​ដែរ ដើម្បី​បាន​ដឹងកាន់​តែ​ច្បាស់​ពីទំនាក់​ទំនង​រវាង​ការ​គេង​មិនគ្រប់​គ្រាន់ និង​ប្រព័ន្ធ​ភាព​ស៊ាំ​។