Social Icons

អ្នក​គេង​មិនលក់ ប្រឈម​​នឹង​បាត់​បង់​ការ​ចង​ចាំ​

គេង​មិនលក់
ការ ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ថា អ្នក​ដែល​ជួប​បញ្ហា​គេង​មិន​លក់ គឺ​នឹង​ប្រឈម​មុខ​នឹង​ការ​រង​គ្រោះ​ដោយ​សារ​ការ​ភ្លេច​ភ្លាំង​ច្រើន​នៅ​ពេល​ ដែល​ឈាន​ដល់​វ័យ​ចំណាស់​។ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ថា រយៈ​ពេល​ និង​គុណ​ភាព​នៃ​ដំណេក​របស់​មនុស្ស​នា​ពេល​យប់ គឺ​ពិត​ជា​សំខាន់​ ព្រោះ​វា​ទាក់​ទង​ទៅ​នឹង​ភាព​ចង​ចាំ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​។ ដើម្បី​ចេញ​ជា​លទ្ធផល​ខាង​លើ​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដដែល​នេះ បាន​ធ្វើការ​ពិសោធន៍​លើ​មនុស្ស​ចំនួន ១០០នាក់ ដែល​មាន អាយុ ៤៥ឆ្នាំ ទៅ ៨០ឆ្នាំ ដែល​មិនមាន​ជំងឺ​ទាក់​ទង​នឹង​ខួរ​ក្បាល​។
លោកវេជ្ជ​បណ្ឌិត Yo-El Ju ដែល​មក​ពី​សាកលវិទ្យាល័យ​ Washington University School of Medicin នៅ St. Louis បាន​និយាយ​ថា ការ​គេង​មិន​លក់ គឺ​ជាប់​ទាក់​ទង​ទៅ​នឹងដំណើរ​ការ​​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺសរសៃ​ប្រាសាទ នៅ​ក្នុង​ខួរ​ក្បាល​នៃ​មនុស្ស​ដែល​មិន​ធ្លាប់​ជួប​បញ្ហា​ភ្លេច​ភ្លាំង​។
យ៉ាង​ណាមិញ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ចាំ​បាច់​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេងបន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​គេង​មិន​លក់ ពិត​ជា​ទាក់​ទង​គ្នា​នឹង​ការ​បាត់​បង់​ការ​ចង​ចាំ​នៅ​វ័យ​ចាស់​ឬ​យ៉ាង​ណា​?
ក្រោយ​បញ្ចប់​ការ​វិភាគ​លើ​ការ​ស្រាវ​ជ្រាវ​ខាង​លើ លទ្ធផល​បាន​បង្ហាញថា ២៥ភាគ​រយ​នៃ​អ្នក​ចូល​រួម​ គឺ​មាន​ភស្ដុតាង​នៃ​រោគ​សញ្ញា​នៃការ​ធ្លាក់​ចុះ​ការ​ចង​ចាំ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា រយៈ​ពេល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ក្នុង​ការ​នៅ​លើ​គ្រែ​គឺ ៨ម៉ោង​ក្នុង​មួយ​យប់ ប៉ុន្ដែ​រយៈ​ពេល​ជាមធ្យម​នៃ​ការ​គេង​ គឺត្រឹម​តែ ៦,៥ម៉ោង​ប៉ុណ្ណោះ ពី​ព្រោះភាគ​ច្រើន​បាន​ភ្ញាក់​ដឹង​ខ្លួន​នា​កំឡុង​ពេល​គេង ដូច​ជា​ពេល​ចូល​បន្ទប់​ទឹក ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​។