ប្រទេសកម្ពុជាជាប្រទេសស្ថិតនៅក្នុងតំបន់ត្រូពិចដែលមាន
អាកាសធាតុក្តៅហើយសើមដែលអំណោយផលដល់ដំណាំស្ទើរគ្រប់ប្រភេទ។
ជាពិសេស
នៅក្នុងប្រទេសនេះសំបូរផ្លែឈើជាច្រើនមុខដែលប្រកបដោយឱជារសឆ្ងាញ់
ពិសារដូចជា ដូង ស្វាយ ម្នាស់ ចេក ក្រូច -ល-។
ក្នុងចំណោមផ្លែឈើទាំងអស់
មានផ្លែឈើបួនប្រភេទដែលត្រូវបានគេចាត់ទុកជាស្តេចផ្លែឈើនៅ
ក្នុងប្រទេសកម្ពុជា។ តើផ្លែឈើទាំងបួននោះមានអ្វីខ្លះ?

ស្តេច
ផ្លែឈើនោះគឺផ្លែទុរេន។ វាមានរស់ជាតិរសជាតិឆ្ងាញ់ពិសារ
និងមានដើមកំណើតមកពីខេត្តកំពត។
ទុរេនគឺជាផ្លែឈើមួយដែលពេញនិយមនៅក្នុងប្រទេសកម្ពុជា
ប៉ុន្តែខ្លិនរបស់វាគឺពិបាកទ្រាំសម្រាប់មនុស្សមួយចំនួន។

ផ្លែ
មង្ឃុតគឺជាស្តេចស្រីផ្លែឈើនៅក្នុងប្រទេសកម្ពុជា
ហើយក៏មានដើមកំណើតពីខេត្តកំពតផងដែរ។
វាមានរសជាតិជូរអែមដែលស្រដៀងទៅនឹងផ្លែ ស្តូបឺរី។

ផ្លែល្មុតគឺជា
ព្រះអង្គម្ចាស់ ហើយវាមសំបកពណ៌ខ្លឹមខ្នុរ។
ល្មុតគឺជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់
ហើយមែករបស់វាដែលមានជ័រពណ៌សយកទៅធ្វើស្ករកៅស៊ូ។

រីឯ
ព្រះនាងម្ចាស់របស់ផ្លែឈើនោះ គឺផ្លែទឹកដោះគោ។
ដើមរបស់វាអាចមានកម្ពស់រហូតដល់ ២០ម៉ែត្រ ឬច្រើនជាងនេះ។
វាជាផ្លែឈើដែលផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សុខភាព។
ដូចនេះ ប្រសិនបើអ្នកមានភ្ញៀវមកលែងផ្ទះ
សូមកុំភ្លេចយកស្តេចផ្លែឈើទាំងបួននេះដើម្បីទទួលពួកគេ
ហើយរៀបរាប់ប្រាប់ពួកគេអំពីស្តេចផ្លែឈើទាំងនេះ។
ដកស្រង់ចេញពី៖ កម្មវិធី
តើអ្នកដឹងទេ របស់ទូរទស្សន៍ស៊ីធីអ៊ិន