Social Icons

អ្នក​ប្រើ​ស្រោម​អនាម័យ​ខុស​ក្បួន នៅ​តែ​មាន​!

គូស្នេហ៍​ត្រៀម​ពាក់ស្រោមអនាម័យ​
ស្រោម ​អនាម័យ​ គឺ​ជា​វិធី​ការពារ​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​ការ​ពារ​ការ​មាន​ផ្ទៃ​ពោះ ដែល​មាន​ប្រសិទ្ធិ​ភាព ៩៨ភាគ​រយ​ ប៉ុន្ដែ​លុះ​ត្រា​តែ​អ្នក​ប្រើ​វា​បាន​ត្រឹម​ត្រូវ​។ ក្រុម​អ្នក​ជំនាញ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ខុស​បច្ចេកទេស​ គឺ​នៅ​តែ​កើត​ឡើង ជា​ពិសេស​ ពេលកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពុះ​កញ្ជ្រោល​ខ្លាំង​នៃ​ប្រតិបត្តការលើ​ គ្រែ​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ខុស​ក្បួន រួម​មាន​ដូច​ជា​ការ​ពាក់​យឺត​ពេក (ទឹក​កាម​ចេញ​មុន​ពេល​ពាក់) ការ​ដោះ​​ចេញវិញលឿន​ពេក ឬ​ការ​យក​វត្ថុ​ស្រួច​ដើម្បី​ហែក​ស្រោម​ជា​ដើម។
ការ​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ធ្វើឡើងនៅ​ប្រទេស​ចំនួន​១៤ ប៉ុន្ដែ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​អង់គ្លេស អាមេរិក និង​កាណាដា ដែល​ធ្វើ​ឡើង​ទាំង​ប្ដី​ប្រពន្ធ និង​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​។
លទ្ធផល​បាន​បង្ហាញ​ថា ១៧ រហូត​ដល់ ៥១,១ភាគ​រយ បាន​ពាក់​ស្រោម​អនាម័យ​ក្រោយ​ពេល​ដែល​ចាប់ផ្ដើម​រួម​ភេទ ខណៈ​ដែល​ ១៣,៦ ទៅ ៤៤,៧ភាគ​រយ បាន​ដក​ស្រោមចេញ​វិញ​លឿន​ពេក។
ឆ្លង​កាត់​តាម​ការ​ស្រាវ​ជ្រាវ​ស្ដី​ពី​ការ​ពាក់​ស្រោម​អនាម័យ​ខុស​ បច្ចេកទេស​នេះ សង្ឈឹម​ថា​ប្រិយមិត្ត​ខ្មែរសារិកា​ នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ព្រោះ​ថា​ស្រោម​អនាម័យ​នឹង​គ្មាន​​ន័យ​ប្រសិន​បើ​យើង​ប្រើ​វា​ខុស​។