Social Icons

ឈឺក្បាល​រំខាន​ជីវិត​សិច​ របស់​ស្រ្ដី!


ប្ដី​ប្រពន្ធ​ដែល​ជួប​បញ្ហា​សិច​
ស្រ្ដី ​ដែល​ជួប​ប្រទះ​​នឹង​ការ​​ឈឺ​ក្បាល​ជា​ប្រចាំ​ គឺ​នឹង​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​សិច ពោល​គឺ​សុខ​ភាព​ផ្លូវ​ភេទ​ធ្លាក់ចុះ​ខ្សោយ ដែល​នេះ​គឺ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ស្រ្ដី​ជាង​ ៩០ភាគ​រយ ដែល​កើត​ជំងឺ​ឈឺ​ក្បាល មាន​ថាម​ពល​សិច​ទាប និង​២៩ភាគ​រយផ្សេង​ទៀត​ធុញ​ទ្រាន់​នឹង​ជីវិត​សិច​។
នៅ​ពេល​ដែល​មនុស្ស​​ឈឺ​ក្បាល នោះ​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​មានអារម្មណ៍​ធុញ​ទ្រាន់ តប់​ប្រម៉ល់ ដែល​ទាំង​​អស់​នេះ គឺ​សុទ្ធសឹង​​តែ​ទាក់​ទង​ទៅ​នឹង​ជីវិត​សិច​របស់​ពួក​គេ​ ដូច​ជា​ការ​គ្មាន​ចំណង់​ផ្លូវ​ភេទជា​ដើម​។
ក្រុម​អ្នកស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ Pavia ក្នុង​ប្រទេស​អ៊ីតាលី បាន​បញ្ជាក់ថា ស្រ្ដី​ដែល​ជួប​នឹង​បញ្ហា​ឈឺ​ក្បាល​ញឹក​ញាប់ គឺ​មាន​អត្រា​នៃ​អារម្មណ៍​សិច​ទាប​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ការ​សិក្សា​នេះ ធ្វើ​ឡើង​តែចំពោះ​ស្រ្ដី​តែ​ប៉ុណ្ណោះ ពោល​គឺ​ធ្វើឡើង​ចំពោះ​ស្រ្ដី ១០០នាក់ ដែល​មាន​អាយុ​ជា​មធ្យម ៤០ឆ្នាំ ដូច្នេះ​លទ្ធផល​នេះ​ទាក់​ទង​នឹង​បុរស​ដែរ​ឬ​យ៉ាង​ណា​នៅ​មិនទាន់​ដឹង​នោះ​ទេ​ ។
ក្រោយ​ពី​ស្រ្ដី​ដែល​ចូល​រួម​ទាំង​នោះ បំពេញ​នូវ​បញ្ជី​សំនួរ​ទាក់​ទង​នឹង​ជីវិត​សិច​របស់​ពួកគេ​រួច​មក លទ្ធផល​បាន​បង្ហាញ​ថា ៩១ភាគ​រយ បាន​ឆ្លើយ​ថា​ពួក​គេ​ជួប​នឹង​បញ្ហា​សិច​ធ្លាក់​ចុះ ខណៈ​ដែល​ពួក​គេ​ភាគ​ច្រើន គឺ​ជា​អ្នក​ដែល​ជួប​នឹង​ការ​ឈឺ​ក្បាល​ជា​ប្រចាំ​។
គួរ​បញ្ជក់​ផង​ដែរ​ថា ការ​ឈឺ​ក្បាល គឺ​ជា​ជំងឺ​ដែល​មនុស្ស​ស្ទើ​គ្រប់​គ្នា​ធ្លាប់​ជួប​ប្រទះ​ ប៉ុន្ដែ​វា​ក៏​មិន​មែន​ជា​ជំងឺ​សាហា​វនោះ​ដែរ ប្រសិន​បើ​យើង​មិនកើត​វា​ជា​ប្រចាំ​។ ការ​ស្រាវ​ជ្រាវ​ខាង​លើ​នេះ គឺ​ដើម្បី​ដឹង​ពី​ទំនាក់​ទំនង​រវាង​ការ​ឈឺ​ក្បាល និង​បញ្ហា​សុខ​ភាព​ផ្លូវ​ភេទ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ឡើង​ដើម្បី​រ​ក​វិធី​កែកុន​បញ្ហា​ទាំង​នេះ ​។