Social Icons

ចង់​​បាន​ស្បែកសស្អាត​មិន​បាច់លាប​ឡេ​​ទេ ប្រើ​ការ៉ុត​ក៏​បានដែរ !

carrotយើង ​ដឹងហើយ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ផលិត​ផល​ឡេលាបស្បែកជា​ច្រើន​បាន​ដាក់​ លក់​​នៅ​ប្រទេស​កម្ពុជា តែ​មាន​ផលិត​ផល​ខ្លះអាច​ប​ណ្តាល​អោយ​ប៉ះពាល់​ដល់​សុខ​ភា​ព​​​ដោយ​​សារ​មាន​ សារជាតិគីមី​ហួស​ហេតុ ។ បញ្ហាឡេសាបស្បែក​នេះ​បាន​បណ្តាល​អោ​យ​​កើត​បញ្ហាជា​ច្រើន​ ព្រោះស្រ្តីតែងតែ​ចង់​សស្អាត​ដូចតារាដូចនេះខិត​ខំទិញ​ឡេ​លា​ប​ស្បែក​ដែល​ ចំណាយអស់​ថវិការ​យ៉ាង​ច្រើន ខ្លះខំចំណាយ​ប្រាក់​អ​ស់​ច្រើន​ មិនបា​ន​ស្អាត​ថែមទាំង​ប៉ះពាល់​ដល់​សុខភាពទៀត​ផង​ ។ ដើម្បី​ចូល​រួម​ចំណែក​ខ្មែរ​សារិកា​សូ​ម​លើក​​យក​​អត្តបទ​សុខភាព​មួយ​ស្តី​ ពី​ការ​ធ្វើអោយ​ស្បែក​ស​ដោយ​ប្រើតាម​រូប​មន្ត​ធម្ម​ជាតិ​គឺ​ការ​ប្រើ​ការ៉ុត ។ ខាងក្រោម​នេះ​ជាគ្រឿង​​ផ្សំ៖
1- ការ៉ុត​​​បុក​ឲ្យ​ម៉ត់
2- ​ទឹក​ឃ្មុំ​សុទ្ធ
វិធី​ធ្វើ៖
1- យក​ការ៉ុត​ហាត់​ជា​ចំនិត​តូច​ៗ រួច​យក​ទៅ​បុក​ឲ្យ​ម៉ត់
2- ចាក់​ទឹក​ឃ្មុំ​ចូល​លាយ​ជា​មួ​យការ៉ុត​ដែល​បុក​ម៉ត់
3- កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ឲ្យ​ចូល​គ្នា
4- យក​ទៅ​បំពោក​​ផ្ទៃមុខ
5- ទុក​ចោល​ ១០​នាទី រួច​លាង​ទឹក​ចេញឲ្យ​ស្អាត
អនុវត្តន៍ដូចវិធីខាង​លើ​នោះ​ស្បែករបស់​អស់លោកអ្នក​នឹង​សស្អាត​ជា​មិន​ខាន​ដោយ​មិន​បាច់​ទិញឡេ​លាបស្បែក​នោះទេ ។