Social Icons

សំលោហៈដែលមានការចងចាំ

(សំ)លោហៈមានការចងចាំ
អ្នក​ពិត​ជា​ឆ្ងល់​ហើយ​ថា​តើ​នៅ​លើ​ពិភព​លោក​យើង​នេះ​មាន​លោហៈ​ រឺ ​សំ​លោហៈ​បែប​នេះ​ដែ​រ​រឺ​ទេ​? ចំ​លើយ​ គឺ​ ពិត​​ជា​មាន​មែន​។ ដើម្បី​ជា​កិច្ច​ចាប់​ផ្តើម​យើ​ង​ខ្ញុំ​ចង់​បើក​រង្វង់​ក្រចក​ដើម្បី​ពន្យល់ ​ពី ​វ៉ែន​តា​បនិ្តច​សិន​។
អ្នក​ដឹង​ហើយ​ថា​វ៉ែនតា​មួយ​មាន​ផ្នែក​ពីរ​សំខាន់ៗ  ​គឺ​ ដង​ និង​ ​កញ្ចក់​។ អ្នក​ដែល​ប្រើ​ វ៉ែន​តា​តែង​តែ ​ជ្រើស​រើស​យក​ដង​ណា​ដែល​ស្រាល​ ហើយ​មាន​ទំ​រ​ង់​ដែល​សម​នឹង​ទំរង់​មុខ​ខ្លួន​។ កត្តា​នេះ​អាច​បង្ក​អោយ​មាន​បញ្ហា​ធំ​មួយ​នៅ​ពេល​ដែល​អ្នក​ ជ្រុះ​វា​ហើយ​ថែម​ទាំង​ជាន់​វា​ឡើង ​កំពិត​ឬ​បាក់​តែ​ផ្តង​ នោះ​​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ដើម្បី​អោយ​អ្នក​កាត់​វ៉ែនតា​អ្នក​វាស់វែង​ ឡើង​វិញ​ និង​ធ្វើ​ដង​នោះ​ឡើ​ង​វិញ​ វា​ធ្វើ​អោយ​ខាត​ទាំង​ពេល​វេលា ​ទាំង​ថ​​វិការ។
បើ​សិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំនោម​អ្នក​ទាំង​នោះ​ អ្នក​គួរ​តែ​អាន​អត្ថបទ​នេះ​ព្រោះ​អ្នក​វិទ្យា​សាស្ត្រ​ បាន​រក​ឃើ​ញនូវ ​សំ​លោហៈ​* ម្យ៉ាង​ដែល​អាច​ចង​ចាំ​នូ​វទំរង់​និង​រូបរាង​ដើម​របស់​វា​នៅ​ពេល​ដែល​គេ​យក​ វា​ទៅ​ ពុត​ជា​លើក​ដំបូង​។ ​សំ​លោហៈ​ធាតុ​នោះ​មាន​ឈ្មោះ​ថា ​នី​ទី​នុល​ (NiTiNOL or Nitinol)។
សំ​លោហៈ​ធាតុ​នេះ​មិន​មាន​នៅ​ក្នុង​ធម្មជាតិ​ទេ​។ អ្នក​ដែល​រក​ឃើញ​សំលោហៈ​នោះ​គឺ ​លោក​​ វីលលៀម ជេ ប៊ឺលឺរ ​(William J. Buehler) ​នៃ​ បន្ទប់​ពិសោធ ​ណេវល​ អ៊័ឌ​នឹ​ន ​(Naval Ordnance Laboratory) ​នៅ ​រដ្ឋ​មួយ​មាន​ ឈ្មោះ​ថា​ វាយ ​អូក​(White Oak) ​ក្នុ​ងអំឡុង​ឆ្នាំ​ ១៩៥0 និង ១៩៦០។ វា​ត្រូវ​បាន​គេ​បង្កើត​ដោ​យ​ កា​រផ្សំ​ លោហៈ​ នីកែល​​ (Nickel ឬNi) ជាមួយ​ និង​ លោហៈ ​ទីតាន់ន្យូម​ (Titanium ឬTi)។ ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ​ សំ​លោ​ហៈ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់ ថា​ក្រោយ​ពេល​ដែល​ សំ​លោហៈ ​នីទីនុល​​ទទួល​បា​ននៅ​រូបរាង​ និង ​ទ្រង់​ទ្រាយ​មួយ ​ហើយ​​នោះទោះ​ ជា​វា​ត្រូវ​បាន​គេ​ពុត​វៀច​វេវ​យ៉ាងណា​ក៏​ដោយ​ ក៏​វា​នៅ​តែ​ត្រ​ល​ប់​ទៅ​ទំរង់​ដើម​បាន​ដែរ​អោយ​តែ​គេ​យក​ សំលោហៈ​នោះ​ទៅ​ជ្រលក់​ទឹក​ក្តៅ​នៅ ​១០០​ អង់​សាសេ​(oC)រឺ ​ផ្លំ​នឹង​ម៉ាស៊ី​ន​ អ៊ុត​សក់​។​
សព្វ​ថ្ងៃ​នេះ​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ប្រើ​ប្រា​ស់​ សំលោហៈ​នេះ​ក្នុង​ការ​បង្កើត​ ឧបករណ៍​ផ្សេង​ៗ ដែល​ត្រូវ​ការ​ក្នុង​ វិស័យ​វិជ្ជ​សាស្រ្ត​ រឺ​ វិស្វ​យករ​ ជា​ដើម​ ពោល​គឺ​មិន​មែន​សំរាប់​បង្កើត​ ដង​វ៉ែន​តាប៉ុណ្ណោះទេ។
ពត៌មានបន្ថែមទាក់ទងនឹងមូលហេតុដែលលោហៈនេះមានលក្ខណៈបែបនេះនឹងត្រូវបាន បកស្រាយនៅច្បាប់ក្រោយ។
សំលោហៈមានន័យថា លោហៈថ្មីមួយដែលកើតឡើងដោយការបន្សំរវាងលោហៈពីរឬច្រើនចូលគ្នា។
ដកស្រង់ចេញពី សៀវភៅ Basic Chemistry by Zumdahl, 4th Edition, 2000.
តំណភ្ជាប់​  (Link) នេះនឹងនាំអ្នកទៅកាន់វីដេអូដែលបង្ហាញពីសំលោហៈនោះ​ http://www.youtube.com/watch?v=Y7jjqXh7bB4