សុវត្ថិភាពនៅលើបណ្តាញគឺជាប្រធានបទដ៏ក្តៅគគុក នៅក្នុងពិភពបច្ចេកវិទ្យាសព្វថ្ងៃនេះ។ តើអ្នកបានដឹងនិងយល់អំពីបញ្ហាទាំងនេះ ដែរឬទេនៅពេលដែលអ្នកប្រើប្រាស់អ៊ិនធឺណិតម្តងៗ? តើអ្នកគិតថាចង់ដឹងអំពីវាដែរឬទេ ដើម្បីអោយខ្លួនអ្នកគេចផុតពីពីបញ្ហាទាំងនេះ? វានឹងមិនហួសពេលទេសម្រាប់សិក្សាអំពីបញ្ហាសុវត្ថិភាពនៅលើប្រព័ន្ធ អ៊ិនធឺណិត។ មានគេហទំព័រជាច្រើនដែលបង្កើតមកដើម្បីជួយណែនាំ និងបង្ហាត់បង្រៀនដល់អាណាព្យាបាល ក្មេងៗ និងបណ្តាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត ក្នុងការថែរក្សាពត៌មានផ្ទាល់ខ្លួនអោយមានសុវត្ថិភាព ក្នុងពេលដែលយើងកំពុងប្រប្រាស់អ៊ិនធឺណិត។
www.statsafeonline.org
គេហទំព័រនេះមានពត៌មានមានប្រយោជន៍ជាច្រើនលើប្រធានបទ សុវត្ថិភាពនៅលើអ៊ិនធឺណិតសំរាប់កុមារ មនុស្សពេញវ័យ អាជីវកម្មខ្នាតតូច និងគ្រូបង្រៀន។ អ្នកអាចស្រូបយកចំណេះដឹងពី គេហទំព័រនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ពីការលួចពត៌មានរបស់អ្នកពីអ្នកដ៏ទៃ។
www.isafe.org
i-safe គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ដើម្បីផ្តល់នូវសុវត្ថិភាពអ៊ិនធឺណិតទូទាំងសហរដ្ឋអាមេរិក។ សម្រាប់សិស្ស និស្សិត គេហទំព័រនេះមានគោលបំណងផ្តល់ដំបូន្មាន និងធ្វើការកត់សម្គាល់នូវភាពគ្រោះថ្នាក់ដែលមាននៅលើអ៊ិនធីណិត។
GCF Learn Free(www.gcflearnfree.org)
គេហទំព័រនេះ ផ្តល់នូវមេរៀនជាច្រើនដូចជា មុខវិជ្ជាសុវត្ថិភាពនៅលើអ៊ិនធឺណិត។ មិនតែប៉ុណ្ណោះ គេហទំព័រនេះផ្តល់ចំណេះ ដឹងទៅលើ Trojans, Spyware, Trolls ដែលយើងអាចរៀនពេលណាក៏បាន។