អ្នកប្រាកដជាធ្លាប់លឺហើយអំពីពាក្យថាទសពិធរាជធម៌
ដែលតែងតែនិយាយបរិយាយពីព្រះមហាក្សត្រ។តើពាក្យនេះមានន័យយ៉ាង
ដូចម្តេច? ពាក្យថាទសពិធរាជធម៌
គឺជាធម៌ទាំង១០ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តដែលក្នុងនោះ
មាន៖
ទាន : ការធ្វើអំណោយ
សីល: ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល
បរិច្ចាក: ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ
អាជ្ជវៈ : មានសេចក្តីទៀងត្រង់
មន្ទវៈ : មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា
តបៈ : ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ
អាក្រោធនៈ : មិនធ្វើអោយអ្នកដ៏ទៃក្តៅក្រហាយ
អវិហឹសា : មិនបៀតបៀនអ្នកដ៏ទៃ
ខន្តិ : មានសេចក្តីអត់ធន់
អវិរោធនៈ : មិនបំពានលើធម៌ លើច្បាប់។
ដកស្រង់ចេញពី៖ សៀវភៅវិញ្ញាសា វប្បធម៌ទូទៅ របស់លោក ប៉ែន ពុទ្ធសភា ឆ្នាំ ២០០៦