មានមនុស្សជាច្រើនណាស់ដែលបរិភោគតែទឹកដូង ហើយបោះចោលសាច់របស់វា តែតាមរបាយការណ៍ស្រាវជ្រាវបានអោយដឹងថាសាច់ដូងក៏មានប្រយោជន៍ខ្លាំង ណាស់ដែរ ។ វាធ្វើអោយយើងមានសុខភាពល្អ និងកំលាំងមាំមួន ។
សាច់ដូងមានផ្ទុកជាតិកាឡារីជាច្រើន តែមានជាតិអាស៊ីតមធ្យមដែលមិនធ្វើអោយមានជាតិ cholesterol ខ្ពស់នោះទេ ។ តាម "The Philippine Journal of Cardiology" ជួយអ្នកដែលមានកំរិតជាតិ cholesterol ទាប និងធ្វើអោយយើងមានកំរិត cholesterol ល្អ ។ វាព្រមទាំងការពារមិនអោយកើតមានជំងឺបេះដូង រឺលើសឈាមទៀតផង ។
ដូចនេះយើងឃើញថាមិនមែនត្រឹមតែទឹកដូងទេដែលមានប្រយោជន៍នោះ សូម្បីតែសាច់ដូងក៏មានប្រយោជន៍ដែរ ។ យើងមិនគួរហូបតែទឹកដូងហើយបោះចោលសាច់ដូងនោះទេ ព្រោះវាជាការខ្ចះខ្ជាយយ៉ាងខ្លាំង ។