Social Icons

ញ៉ាំ​កាហ្វេ​សម​ល្មម​ជួយ​កាត់​បន្ថយ​ទឹក​នោម​ផ្អែម​

កាហ្វេ
លទ្ធផល ​នៃ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​​ថា ការ​ញ៉ាំ​កាហ្វេ​ក្នុងកម្រិត​សម​ល្មម​ជា​រៀង​រាល់​ថ្ងៃ​ អាច​នឹង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ ​២​បាន​។ យោង​តាមការ​រក​ឃើញ​នេះ មនុស្ស​ដែល​ញ៉ាំ​កាហ្វេ​៤ ទៅ​៥កែវ​ ក្នុង​មួយ​ថ្ងៃ​ នឹង​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ ២ ដល់​ទៅ ៣០ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​យូរ​ៗ​ញ៉ាំ​ម្ដង ឬ​អ្នក​មិន​ដែល​ស្គាល់​ជាតិ​កាហ្វេ​សោះ​។
របក​គំហើញ​នេះ​បាន​កើត​ចេញ​ពី​ការ​វិភាគ​លើ​ទិន្នន័យ​សុខ​ភាព​នៃ​មនុស្ស ៤២៦៥៩នាក់ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​។
ក្នុង​កំឡុង​ពេល​នៃការ​ស្រាវ​ជ្រាវ​នេះ មាន​ករណី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ចំនួន ១៤៣២នាក់​ ជំងឺ​គាំង​បេះ​ដូង ៣៩៤នាក់ ជំងឺ​ស្រ្ដូក ៣១០នាក់ និង​ជំងឺ​មហារីក ១៨០១នាក់​។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ដូច​ដែល​លោក​អ្នក​បាន​ឃើញ​ក្នុង​អត្ថបទ​សុខភាព​របស់​ខ្មែរសារិកា​ម្សិលម៉ិញ​ រួច​មកហើយ​ថា ស្រ្ដី​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរ​កម្រិត​ជាតិ​កាហ្វេអ៊ីន​ឲ្យ​បាន​សម​ល្មម​ ពោល​គឺ​ត្រឹម ២០០មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ច្រើន​បំផុត​ (ក្រៅ​ពីកាហ្វេ ជាតិ​កាហ្វេអ៊ីនមាននៅ​ក្នុង​ទឹកតែ កូឡា និង​សូកូឡា។
ការ​រក​ឃើ​ញ​នេះ​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹតប័ត្រ​ American Journal Clinical Nutrition។