បច្ចុប្បន្នគឺជាយុគសម័យដែលជឿនលឿន
ផ្នែកសំភារៈបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក។
ឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កាម៉េរា ទូរទស្សន៍ កុំព្យូទ័រ
អាយផត និងឧបករណ៍ផ្សេងៗទៀត ដែលមានច្រើនម៉ូដច្រើនម៉ាក
កំពុងប្រជែងគ្នាដណ្តើមទីផ្សាររៀងៗខ្លួន។
ឧបករណ៍ទាំងនេះគឺពោរពេញទៅការរចនាដែលល្អឥតខ្ចោះ
ព្រមទាំងមានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ប៉ុន្តែអ្វីៗនៅលើលោកយើងនេះគឺមិនមានភាពជានិរន្តរនោះទេ
ហើយឧបករណ៍ទាំងនេះនឹងត្រូវបោះបង់ចោលនៅពេលដែលវាខូច
ឬហួសសម័យកាល។
តើឧបករណ៍ដែលអេឡិចត្រូនិកដែលគេបោះបង់ចោលហៅថាអ្វីទៅ?
ហើយវាមានផលប៉ះពាល់ដែរឬទេ?
នៅពេលដែលឧបករណ៍អេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ កាម៉េរា និងឧបករណ៍ដ៏ទៃទៀត ខូច ឬត្រូវបានបោះបង់
ចោល គេអោយឈ្មោះវាថា កាកសំណល់អេឡិចត្រូនិក(electronic waste ឬe-waste)។
វាគឺជាកាកសំណល់រឹងដែលកើនឡើងច្រើនជាងគេបំផុតនៅក្នុងសកលលោក។
ការកើនឡើងនូវកាកសំណល់នេះគឺបណ្តាលមកពីការរីកចម្រើននៃបច្ចេក
វិទ្យា ការធ្លាក់ចុះនូវតំលៃ
និងការកាត់បន្ថយអាយុប្រើប្រាស់របស់ផលិតផលនីមួយៗ។ ការធ្លាក់ចុះ
និងកំណាត់បន្ថយអាយុរបស់ផលិតផលនេះហើយបានដែលធ្វើអ្នកប្រើប្រាស់ជា
ច្រើនជ្រើសរើសនូវការជាវផលិតផលថ្មី ជាជាងការជួសជុលនូវឧបករណ៍ចាស់ៗ
ដែលធ្វើអោយកំនើនកាកសំណល់អេឡិចត្រូនិកកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានអោយដឹងថា
កាកសំណល់អេឡិចត្រូនិក ប្រមាណ ២០-៥០ លានតោន
ត្រូវបានបោះចោលក្នុងពិភពលោកក្នុងមួយឆ្នាំៗ។ សហរដ្ឋអាមេរិក
និងសហគមន៍អ៊ឺរុប
គឺជាបណ្តាប្រទេសដែលបង្កើតកាកសំណល់អេឡិចត្រូនិកច្រើនជាងគេនៅ
ក្នុងសកលលោក។
ដោយសារតែកាកសំណល់នេះគឺជាកាកសំណល់
ដែលកើនឡើងលឿនជាងគេ
ហេតុនេះហើយវាគឺជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោកយើងសព្វថ្ងៃនេះ។
មានមនុស្សជាច្រើនបានជឿជាក់ថា កាកសំណល់ទាំងនេះ នឹងត្រូវបាន
គេយកទៅផលិតឬកែច្នៃឡើងវិញ។ ប៉ុន្តែជាក់ស្តែង
គឺវាផ្ទុយស្រឡះដោយភាគច្រើននៃកាកសំណល់ទាំងនោះត្រូវបានគេបញ្ចូន
ទៅបោះចោលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឧទាហរណ៍
នៅក្នុងសហរដ្ឋអាមេរិក
ដែលជាប្រទេសផលិតកាកសំនល់នេះច្រើនជាងគេបំផុតនោះ
កាកសំនល់ប្រហែល១៨% ប៉ុណ្ណោះត្រូវបានគេយកទៅកែច្នៃឡើងវិញ
ហើយជាង៨០%ដែលនៅសេសសល់ត្រូវបានគេយកទៅបោះចោល(យោងតាមភ្នាក់
ការពារបរិស្ថាន) នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសចិន
ឥណ្ឌា និងនៅប្រទេសមួយចំនួនទៀតដូចជានៅទ្វីបអាស៊ី និងអាព្រិច។
ការដឹកជញ្ចូនកាកសំនល់ទៅកាន់ប្រទេសទាំងនេះគឺស្ថិតក្រោមឈ្មោះ
ឧបករណ៍អេឡិចត្រូនិកជជុស ដើម្បីបំបាំងភ្នែកមហាជនទូទៅ។ ទង្វើ
នេះបានធ្វើអោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ
រងនូវផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដោយសារតែជាតិពុលដែលមាន
នៅក្នុងកាកសំនល់ទាំងនោះ។
នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងនេះ
មានផ្ទុកនូវជាតិពុលជាច្រើនដូចជា Lead, Cadmium, Mercury, Chromium,
Plastics, Brominated flame retardants,
Berylliumហើយសារធាតុទាំងនេះមិនត្រឹមតែធ្វើអោយមានផលប៉ះខ្លាំង
ដល់បរិស្ថានប៉ុណ្ណោះទេ
វាថែមទាំងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សទៀតផង
ដូចជា វាបណ្តាលខូចខួរក្បាល ជម្ងឺគ្រលាន មហារីក
និងជម្ងឺជាច្រើនទៀត។ នៅក្នុងខែត្រមួយឈ្មោះកួយូ ប្រទេសចិន
បន្ទាប់ពីមានកាកសំណល់អេឡិចត្រូនិកជាច្រើនបានបោះចោលនៅទីនោះ
ធ្វើអោយទឹកទន្លេនៅក្នុងខែត្រនោះមិនអាចប្រើប្រាស់បានតទៅទៀត។
មិនតែប៉ុណ្ណោះ នៅក្នុងខែត្រនេះ អត្រាស្ត្រីរលូតកូន
គឺមានខ្ពស់ជាងគេនៅលើពិភពលោក
ហើយសារធាតុពលនៅក្នុងឈាមកុមារនៅទីនេះគឺមានខ្ពស់ហួសកំរិតដែល
កុមារទាំងនោះប្រឈមមុខនូវជម្ងឺផ្សេងៗជាច្រើនដូចជា
មានការចងចាំខ្សោយ ជម្ងឺមហារីក និងជម្ងឺផ្សេងជាច្រើនទៀត។