Social Icons

សត្វ​ដែល​ធ្វើ​ការ​រួម​ភេទ​រហូត​ដល់​បាត់បង់​ជីវិត

  សត្វ​អាន​ទិក​ជី​នូស​ពណ៌​ត្នោត ​(Brown Antechinus)​ឈ្មោល​ដែល​គេ​ស្គាល់​ថា​ជា​អំបូរ​ អាន​ទិក​ជី​នូស ស្តូត​អាត​ទី(Antechinus Stuartii) គឺ​ជា​សត្វ​ដែល​ឆ្កួត​ជាមួយ​ការ​បន្តពូជ​បំផុត ព្រោះ​វា​ធ្វើ​ការ​រួមភេទ​រហូត​ឃ្លាន​ដល់​បាត់បង់ជីវិត ។ សត្វ​អាន​ទិក​ជី​នូស​ឈ្មោល​​ជា​សត្វ​ដែល​ល្មោភ​កាម​ណាស់​នៅ​ក្នុង​រដូវ​ បន្តពូជ​ វា​នឹង​លះ​បង់​អ្វីៗ​ទាំង​អស់​ដើម្បី​រួម​ភេទ​ជាមួយ​សត្វអានទិកជីនូសញី​អោយ​ បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ នៅក្នុង​អំឡុង​ពេលបន្តពូជ សត្វ​ឈ្មោល​នេះ​ពុំ​បាន​ចំណាយ​ពេល​អ្វី​ទាំងអស់​ក្រៅពី​ធ្វើ​ការ​រួមភេទ​ ជាមួយ​សត្វញី ។ ជា​ធម្មតា​វា​ចំណាយ​ពេល​លើស​ពី​ ១២ ម៉ោង​ក្នុង​ការរួមភេទ​ជាមួយ​សត្វ​ញីមួយ ។ នៅ​ពេល​រួចរាល់​ជាមួយ​ដៃ​គូរ​មួយ​ហើយ​វាប្រញាប់ប្រញាល​ស្វែង​រក​ដៃគូរ​ ថ្មីមួយទៀតអោយ​បាន​លឿន​បំផុត ​។​ រដូវ​បន្ត​ពូជ​នេះ​មាន​រយៈពេល ២ សប្តារហ៍​ ទើបបញ្ចប់ ។ នៅ​ពេល​បញ្ចប់​រដូវ​បន្តពូជ​ គ្រប់​សត្វ​អានទិកជីនូសឈ្មោល​ទាំងអស់​នឹង​ងាប់​ដោយសារ​តែ​ភាពតានតឹង​ និង អស់កំលាំងពេក ។ ប្រភេទ​សត្វ​អានទិកជីនូសពណ៌ត្នោត​នេះ​ភាគច្រើន​រស់នៅ​ប្រទេសអូស្រ្តាលី ហើយ​ចំណី​អាហារ​របស់វាមានដូចជា សត្វ​កញ្ចែ ពីងពាង កន្លាតជាដើម ៕
ដកស្រង់ពី : http://www.cracked.com/article_15926_the-15-most-bizarre-animal-mating-rituals.html
http://en.wikipedia.org/wiki/Brown_Antechinus