Social Icons

សំលៀង​ខួរក្បាល៖ មួក​ក្រហម មួកខៀវ!

មានបេក្ខជន​៤នាក់​អង្គុយ​ជា​ជួរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ឆ្លើយ​ពាក្យ​បណ្តៅ​យក​រង្វាន់។
-អ្នកអង្គុយ​នៅខាងមុខ​គេ​គឺ​ពាក់​មួក​ពណ៌​ក្រហម
-អ្នក​ទីពីរ​បន្ទាប់​ពី​អ្នកអង្គុយ​ខាងមុខ​គឺ​ពាក់​មួក​ពណ៌​ខៀវ
-អ្នក​ទី​បី​រាប់​ពី​មុខមក​គឺ​ពាក់​មួកពណ៌​ក្រហម
-អ្នក​ដែលអង្គុយ​ក្រោយ​គេ​បង្អស់​គឺពាក់​មួកពណ៌ខៀវ​ហើយ​ត្រូវ​បាន​គេ​ចង​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ
អ្នកចូលរួម​ម្នាក់ៗត្រូវបាន​គេប្រាប់ឲ្យដឹង​ថា​ ពួកគេ​ទាំង​អស់​សុទ្ធ​តែ​កំពុង​តែ​ពាក់​មួក​ម្នាក់​មួយ ហើយ​អ្នកចុង​ក្រោយ​ត្រូវ​បាន​គេ​បិទ​ភ្នែកជិត។ គេ​ក៏បាន​ប្រាប់​ទៅ​បេក្ខជន​ចូលរួម​បន្ថែម​ទៀត​ថា មួក​ទាំង​អស់​មាន​ចំនួន​៤​ ដែល​ក្នុង​នោះ​មាន​ក្រហម​២ និង​ខៀវ​២។ ប្រសិន​បើ​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ពណ៌​មួក​ដែលខ្លួន​ឯង​កំពុង​តែ​ពាក់​ ត្រូវ អ្នក​នោះ​គឺជា​អ្នក​ឈ្នះ។
សភាព​ស្ងប់​ស្ងាត់​បាន​ប្រព្រឺត្ត​ទៅអស់​រយៈពេល​យ៉ាង​យូរ ប៉ុន្តែ​ក្រោយមក​មាន​បេក្ខជន​ម្នាក់​បាន​ទស្សន៍ទាយ​ពណ៌​មួក​ដែលខ្លួន​កំពុង​ តែពាក់​ត្រូវ។ តើ​បេក្ខ​ជន​នោះជា​បេក្ខជន​មួយណា?
បញ្ចាក់៖ បេក្ខជន​ទាំងអស់​អាច​មើលឃើញ​តែ​មនុស្ស​ដែល​អង្គុយ​នៅ​ពី​មុខ​គេ​តែ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​អាច​បែរក្រោយដើម្បី​ពិនិត្យ​មើល​បេក្ខជន​ដែលនៅ​ពី​ក្រោយ​គេ​ ឡើយ។







 ចំលើយ
បេក្ខជន​ទី២គឺជា​អ្នក​ដែលឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ។ បេក្ខជន​ទី១ និង​ទី៤​គឺ​មិនអាច​មើល​ឃើញ​បេក្ខ​ជន​ដ៏ទៃ​ទេដោយសារ​តែបេក្ខជន​ទី​មួយ​អង្គុយ ​នៅមុខ​គេ និង​បេក្ខ​ជន​ទី៤​ត្រូវ​បានគេ​បិទ​ភ្នែក​ជិត។ ហេតុដូច្នេះហើយ គឺមាន​តែ​បេក្ខជន​ទី​២ និង​ទី៣​ប៉ុណ្ណោះ​ដែល​មាន​ឱកាស​​ឆ្លើយ​បាន​ត្រឹម​ត្រូវ។ បេក្ខជន​ទី​២យល់ឃើញ​ថា​ ប្រសិនបើគេ​ និង​បេក្ខជន​ទី​១​ពាក់​មួក​ពណ៌​ដូចគ្នា​នោះ បេក្ខជន​ទី​៣​នឹង​ធ្វើ​ការ​ឆ្លើយពណ៌​មួក​ដែល​គេ​កំពុង​តែ​ពាក់​បាន​ភ្លាម​ ជាមិនខាន​ដោយ​មិន​មាន​ការ​គិត​​យូរ​នោះទេ។ តែ​ដោយសារ​តែ​សភាព​ស្ងៀម​ស្ងាត់​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​យូរ បេក្ខជន​ទី​២​គិត​ឃើញ​ថា​ នេះ​បណ្តាល​មក​ពី​ពណ៌មួក​របស់គេ និង​ពណ៌មួក​របស់​បេក្ខជន​ទី​១គឺប្រាកដជាខុសគ្នា។