Social Icons

ទាញ​យក​ឯកសារ​បាន​កាន់​តែ​លឿន​ជា​ងមុន​ជាមួយ​នឹ​ង Free Download Manager


Internet Download Manager (IDM) គឺ​ជា​កម្មវិធី​ជួយ​បង្កើនល្បឿន​ការ​ទាញ​យក​ឯកសារ​នានា​ពី​ប្រព័ន្ធ​ អ៊ិនធឺណិត។ វាជា​កម្មវិធី​ដែល​ងាយស្រួលប្រើ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​មិន​តែ​ប៉ុណ្ណោះ​វា​គឺជាកម្មវិធី​ប្រភេទ​កូដ​បើក​ចំហរ​ ដែល​មាន​ន័យ​ថា​អ្នក​អាច​ទាញ​យក​វាប្រើបាន​ ដោយ​សេរី។
IDM នឹង​ជួយ​អ្នក​អោយ​ទាញ​យក​ឯកសារនានាបាន​រហ័ស​ជាង​មុន ដោយ​ធ្វើការ​បំបែកឯកសារ​ទាំងនោះ​ទៅ​ជា​បំនែក​តូចៗ​ ដែល​កត្តា​នេះ​ជួយជំរុញ​អោយ​ការ​ទាញ​យក​ឯកសារ​ប្រព្រឹត្តទៅបាន​កាន់​តែ​ ប្រសើរ។ កម្មវិធី​នេះ​អាច​ជួយ​អោយ​អ្នក​ទាញ​យក​ឯកសារ​បានលឿន​ជាងធម្មតា​រហូត​ដល់​ទៅ​ ៦០០​ដង ឬ​ច្រើនជាង​នេះ បើ​យោង​តាម​ការ​បញ្ចាក់​ពី​គេហទំព័រ​របស់​កម្មវិធី​នេះ។ មិន​តែ​ប៉ុណ្ណោះ FDM ក៏​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើការ​ទាញ​យក​ គេហទំព័រ​ទាំងមូល​បានផងដែរ​តាម​រយៈ HTTP HTTPS និង FTP។ ក្រៅ​ពី​សមត្ថភាព​ដែល​បាន​រៀបរាប់​ដូច​ខាង​លើ​នេះ អ្នក​ក៏អាច​ធ្វើការ​ទាញ​យកនូវ​វីដេអូពី​គេហទំព័រ​ល្បីៗ ​ដូច​ជា​ Youtube Google Video Dailymtion Myspace ជាដើមតាម​រយៈ FDM នេះ និង​អាច​ធ្វើ​ការ​បម្លែង​វីដេអូទាំង​នោះ ទៅ​ជា​ទំរង់ផ្សេងដូច​ជា​ .avi .mp4 និង​ទម្រង់​ផ្សេងៗទៀត ឬ​ក៏អាច​រក្សារ​ទម្រង់​ដើម​ដែល​ជា​ប្រភេទ​ .flv។
ដូចនេះ​ កម្មវិធីIDM គឺជា​ជម្រើស​ដ៏ល្អ​មួយ​សម្រាប់អ្នក​ដែល​ចូលចិត្ត​ទាញ​យក​ឯកសារ​ផ្សេងៗពី​ អ៊ិនធឺណិត ដោយ​សារកម្មវិធី​នេះ​គឺកម្មវិធី​កូដ​បើក​ចំហ​ដែល​អនុញ្ញាត្តិ​អោយ​ អ្នកប្រើប្រាស់ដោយ​ឥតគិតថ្លៃ ដោយគ្រាន់តែ​ធ្វើការ​រុករក​ក្នុង​ គេហទំព័រ Google។​