របាំប្រជាប្រិយ
របាំប្រជាប្រិយគឺជារបាំមួយក្នុងចំណោមរបាំធំៗបីរបស់ខ្មែរ។ របាំនេះកើតចេញពីប្រជាជនភាគកណ្តាល រីឯប្រជាជននៅតំបន់ខាងលើ គ្មានរបាំប្រជាប្រិយទេ គឺមានតែរបាំប្រពៃណី។ ប្រជាជនខ្មែរច្រើនប្រកបរបរកសិកម្ម ធ្វើស្រែចំការ និងនេសាទ។ ដើម្បីរាំច្រៀងសប្បាយបន្ធូរបិរយាកាស ក្រោយពេលធ្វើពលកម្ម គេនាំគ្នាបង្កើតបានជា របាំនៅតាមតំបន់ឬភូមិភាគ។ ពេលណាក៏ដោយក៏អាចសម្តែងរបាំនេះបានដែរ ពិសេសនៅពេលមានបុណ្យទានផ្សេងៗដូចជាចូលឆ្នាំ បំបួសនាគ…។ ឲ្យតែគេចង់សប្បាយ គេយកទៅសម្តែងភ្លាម ក្នុងនោះមានដូចជា របាំអង្រែ របាំគោះត្រឡោក របាំនេសាទ ។ល។
ក-ចរិតរបាំ:
មានចរិតការងារពលកម្ម ជាកីឡាប្រជាប្រិយ មានលក្ខណៈសប្បាយរីករាយ ដោយឥតប្រកាន់ពេលវេលា។
ខ-ចង្វាក់ សំលៀកបំពាក់:
របាំប្រជាប្រិយមានក្បាច់រាំរហ័សជាងរបាំប្រពៃណី។ សំលៀកបំពាក់មានលក្ខណៈចំរុះពណ៌ឆើតឆាយ។ ក្បាច់រាំពុំមានលក្ខណៈជាក់លាក់ទេ។
ឃ- តន្ត្រី:
មានឧបករណ៍ប្រពៃណី និមហោរី។ ជួនកាលបន្ថែមឧបករណ៍ខ្លះជាគងតូច គងធំ ស្រឡៃ ស្គរតូចមុខពីរ ។ល។