Social Icons

យល់​ដឹង​អំពី​ធាតុ​ផ្សំ​នៃ​សារពាង្គកាយ​របស់​មនុស្ស

​           

តើ​អ្នក​អាច​ទាយ​ថា​សារពាង្គកាយ​របស់​អ្នក​ផ្សំពី​ធាតុ​អី្វ​ខ្លះ​ទេ​ ? បើ​អ្នក​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​អ្នក​គួរ​ចំណាយ​ពេល​ពីរ​នាទី​អាន​ អត្ថបទ​នេះ។ភាគ​ច្រើន​នៃ​សារពាង្គកាយ​របស់​មនុស្ស​ផ្សំ​ពី​ ទឹក​(H2O) ចំនួន ៦៥- ៩៥%នៃ​ទំងន់​របស់​កោសិកា​គឺ​ទឹក​ ។ ដូចនេះ​វា​គ្មាន​អី្វ​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ដែល​ភាគ​ច្រើន​នៃ​ទំងន់​ របស់​សារពាង្គ កាយ​ជា​អុកស៊ីសែន ។កាបូន​ដែល​ជា​មូលដ្ឋាន​គ្រឹះរបស់​បណ្តុំម៉ូលេគុល​សរីរាង្គ​មាន​លេខ​រាងទី ២។​ ៩៩%​ នៃ​សារពាង្គកាយ​របស់​មនុស្ស​ផ្សំ​ពី​ធាតុ​តែ​ ៦ប៉ុណ្ណោះ​​មាន​ដូច​ជា: អុកស៊ីសែន​ កាបូន អ៊ីដ្រូសែន អាសូត កាល់ស្យូម និងផូស្វ័រ ។
១. អុកស៊ីសែនោ: ៦៥%
២. កាបូន: ១៨%
៣. អ៊ីដ្រូសែន: ១០%
៤. អាសូត: ៣%
៥. កាល់ស្យូម: ១.៥%
៦. ផូស្វ័រ: ១.០%
៧. ប៉ូតាស្យូម: ០.៣៥%
៨. ស្ពាន់ធ័រ: ០.២៥%
៩. សូឌីយ៉ូម: ០.១៥%
១០. ម៉ាញ៉េស្យូម: ០.០៥%
១១. ទង់ដែង ស័ង្កសី ដែក អ៊ីយ៉ូដ ហ្វុយអ័រ ម៉ង់ហ្គាណែហ្ស គូប័ល ម៉ូលីដែន:​ ០.៧០%
១២. លីចូម ស្រ្តុងចូម អាលុយមីយ៉ូម អាសេនិក សំណរ ប្រូម (មានចំនួនតិចតួចបំផុត)
បកប្រែពី : http://chemistry.about.com/cs/howthingswork/f/blbodyelements.htm