ចេក ជា
ផ្លែឈើដែលងាយស្វែងរកបាន តម្លៃថោកសមរម្យ
ប៉ុន្តែផ្ដល់សារប្រយោជន៍យ៉ាងច្រើន ដល់រាងកាយមនុស្សយើង
ព្រោះវាសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ
ប៉ូតាស្យូម ការបូអ៊ីដ្រាត ថាមពល
ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗ
បានទៀតផង...។វាត្រូវបានគេដាំទូទាំងប្រទេសជាពិសេសខេត្ត
កំពង់ចាមតែម្តង ។
ខាងក្រោមនេះជាអត្តប្រយោជន៍របស់ផ្លែចេកក្នុងការព្យាបាលជំងឺផ្សេងៗ៖
- ព្យាបាលប្រគ្រីវ: អ្នកដែលកើតប្រគ្រីវនៅជើង
និងកំភួនជើងញឹកញាប់ បើសិនទទួលទានចេកជាប្រចាំ
នឹងបាត់ដោយខ្លួនឯង។
យើងត្រូវខិតខំទទួលទានតែមិនបាច់បង្ខំពេកត្រូវតែញ៉ាំរៀងរាល់
ថ្ងៃនោះទេ ។
- ជួយផ្ដាច់បារី:
បើសិនមិនអាចបញ្ឈប់ការជក់បារីបាន
អ្នកគួររកចេកទុកក្នុងផ្ទះ ព្រោះវាមានវីតាមីន B6 និង B12
មានប៉ូតាស្យូម ម៉ាញេស្យូមជួយចម្រើនរាងកាយ មិនឲ្យឃ្លាននីកូទីន
ដែលធ្វើឲ្យអ្នកអាចផ្ដាច់បារីបានដោយស្រួលហើយ។
ចេកមានរស់ជាតិផ្អែម ឆ្ងាញ់ពិសារ
ដែលធ្វើអោយអ្នកជក់បារីចូលចិត្តទទួលទាន
និងមិនធុញទ្រាន់ដើម្បីផ្តាច់បារីដោយបរិភោគចេក ។
- ឈឺដើមទ្រូង: អាការឈឺចុកណែននៅដើមទ្រូង
មានមូលហេតុពីក្រពះ មានអាស៊ីដច្រើនពេក
អ្នកអាចទទួលទានចេកខ្ចី ហាលស្ងួត ជួយបន្ថយអាស៊ីដបាន។
- តានតឹងប្រព័ន្ធប្រសាទធ្វើការមិនបានល្អ: ចេក
មានសារធាតុអាហារដែលជួយដល់ប្រព័ន្ធប្រសាទដោយផ្ទាល់
មានវីតាមីនB
ថែមទាំងជួយបំបាត់ការទទួលទានកំប៉ិកកំប៉ុកបានទៀត។
នៅពេលឃ្លានអ្នកគួរទទួលទានចេក ជំនួសសូកូឡា ជាការល្អ។
- ទល់លាមក ហើមពោះ: ទទួលទាកចេកញឹកញាប់ អាចធ្វើឲ្យអស់បញ្ហាបែបនេះដោយឯកឯង...៕
ចេកមិនមែនមានតែអត្តប្រយោជន៍តែប៉ុណ្ណឹងនោះទេ វានៅ
មានអត្តប្រយោជន៍ជាច្រើនទៀតដែលសឹងរាប់មិនអស់
ដូចនេះយើងគូរបរិភោគផ្លែចេកដែលជាដំណាំដាំដុះនៅស្រុកខ្មែរយើង ។