Social Icons

តើ​អាវុធជីវសាស្រ្ត​មាន​តួនាទី និង ទម្រង់​បែបណា ?

តើអ្នក​ដឹង​​ថា​​អាវុធជីវសាស្រ្ត​​មានពណ៍ និង ក្លិន​បែបណា ? ហើយ​​មាន​​តួនាទី​​ធ្វើ​អ្វីខ្លះ ?
មនុស្ស​​ភាគ​ច្រើន​​នឹង​​គិត​​ថា​​អាវុធ​​ជីវសាស្រ្ត​​មាន​​ក្លិន​ អាក្រក់ និង មាន​ពណ៍ផ្សេងៗ ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិញ​​អាវុធ​ជីវសាស្រ្តភាគច្រើន​​គឺ​គ្មាន​ក្លិន និង ពណ៍​នោះ​ទេ ។
ខាងក្រោម​នេះ​ជា​ប្រភេទ​អាវុធ​ជីវសាស្រ្តទាំង​ ១០​ ​មាន​ដូចជា ៖
១. ស្ពាន់ធ័រម៉ូតាត (Sulfur Mustard):

 រួម​បញ្ជូល​ទាំង​ឧស្ម័ន​ម៉ូតាត​គឺ​គ្មានពណ៍ គ្មានក្លិន​នៅ​ក្នុង​ទម្រង់​សុទ្ធ ប៉ុន្តែ​មាន​ពណ៍​លឿងត្នោត ហើយ​មាន​ក្លិន​ដូច រុក្ខជាតិស្ពៃ ខ្ទឹម ឬ ស្រដៀងរំដេង ពេលប្រើក្នុងសង្រ្គាម ។


២. ឧស្ម័នក្ល័រ:
 
 ជា​ឧស្ម័ន​មាន​ពណ៍បៃតង​ខ្ចី ហើយ​មាន​ក្លិន​អាក្រក់​ដែល​ធ្វើ​អោយ​ធប់ដង្ហើម ។


៣. សារធាតុ Lewisite:

 ជា​ប្រភេទ​អាវុធ​គីមី​ដែល​មាន​ជាតិពុល​ខ្លាំង​តែគ្មាន​ក្លិន ហើយ​វា​មាន​តួនា​ទីជា​ភ្នាក់ងារ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ។
 

៤. សារធាតុ VX:
ប្រហែល​ជា​សារធាតុ​គីមី​ដែល​មាន​ជាតិពុល​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ហើយ​គ្មាន​ក្លិននោះទេ ។
 

៥. សារធាតុ SOMAN:

 ជា​ឧស្ម័ន​បំផ្លាញ​ប្រព័ន្ធប្រសាទ​ដែល​មាន​ក្លិន​ដូច​ផ្លែឈើស្អុយ​រលួយ ។

 

៦. សារធាតុ TABUN:
 
 ជា​ភ្នាក់ងារ​បំពុល​ប្រព័ន្ធប្រសាទ​មាន​ក្លិន​ក្រអូបស្រា​លដូច​ផ្កែឈើ ។



៧. សារធាតុ ZYKLON B:

ជា​ភ្នាក់ងារ​បំផ្លាញ​គ្រាប់ឈាម ហើយ​មាន​ឈ្មោះ​ល្បី​នៅ​ពេល​វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​សម្លាប់​ មនុស្ស​ដោយ​ក្រុមណាក់ស៊ីស (NAZI) ។

  
៨. អ៊ីដ្រូសែន ស្ពាន់ធ័រ:

ជា​ភ្នាក់ងារ​បំផ្លាញ​គ្រាប់​ឈាម​ដែល​មាន​ក្លិន​ដូច​ពងមាន់​ស្អុយ ។

 
៩. សារធាតុ ADAMITE  ឬ DM:

គ្មាន​ក្លិន​ហើយមានតួនាទីធ្វើ​អោយ​ជនរង​គ្រោះក្អួត និង កណ្តាស់ ។
 

១០. CS GAS:

 ជា​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ប៉ុន្តែគ្មានក្លិន ៕



ដកស្រង់ និង កែសម្រួលពី: http://chemistry.about.com/od/chemistryfaqs/f/chemweapsmell.htm