មានវិធីជាច្រើនដែលបង្កើតអោយមានហ្វូស៊ីលនៅពេលដែលរុក្ខជាតិ
និង សត្វងាប់ ។ ជាទូទៅភាវៈរស់តែងតែពុកផុយ និង
បំបែកទៅជាធាតុផ្សេងៗក្រោយពេលងាប់
ប៉ុន្តែក្នុងកាលៈទេសៈមួយដ៏ល្អវាអាចក្លាយទៅជាហ្វូស៊ីល ។
ប៉ុន្តែមិនថាវិធីណាដែលបង្កើតអោយមានហ្វូស៊ីលគឺវាទាមទារសំណាង
និង លក្ខខណ្ឌដ៏ល្អឥតខ្ចោះ ។ តែទោះបីជាយ៉ាងនេះក្តី
ហ្វូស៊ីលរាប់លានត្រូវបានរកឃើញដោយ សារៈមន្ទី អ្នកជំនួញហ្វូស៊ីល
មន្ទីរពិសោធ អ្នកស្វែងរកហ្វូស៊ីលឯកជន។
ហ្វូស៊ីលរាបលានដែលបានរកឃើញវាពិតជាមានចំនួនច្រើនតែបើយើង
ប្រៀបធៀបទៅនឹងភាវៈរស់ដែលធ្លាប់បានរស់នៅលើផែនដីក្នុងរយៈពេល
៥៥០លានឆ្នាំ វាពិតជាមានចំនួនភាគរយតិចតួចបំផុត ។ ក្នុងអត្ថបទនេះ យើងនឹងលើកយករបៀប ៤ យ៉ាងដែលបង្ករអោយមានហ្វូស៊ីល ៖
១ហ្វូស៊ីលទឹកក
វាជាវិធីដ៏ល្អបំផុតក្នុងការរក្សាទុកភាវៈរស់អោយក្លាយ
ទៅជាហ្វូស៊ីល ។
ប៉ុន្តែវាទាមទារអោយហ្វូស៊ីលដែលរកឃើញនោះត្រូវកកតាំងពីពេលងាប់
រហូតដល់បានរកឃើញ
ដែលជាហេតុធើ្វអោយឱកាសដែលហ្វូស៊ីលកើតឡើងដោយភាពកកមានកំរិត ។
ការរកឃើញហ្វូស៊ីលទឹកកកនៅតំបន់ អាឡាស្កា (Alaska) និង ស៊ីប៊ឺរី
(Siberia)
ធ្វើអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំងដោយសារតែហ្វូស៊ីលដែលជា
សត្វដំរីកាលពីរាប់ម៉ឺនឆ្នាំមុននៅរក្សាភាពដើមដដែលដូចជា សាច់
ស្បែក សក់ និងសូម្បីតែអាហារក្នុងក្រពះរបស់វា ។
២ ហ្វូស៊ីលសំងួត ជាហ្វូស៊ីលដែលមនុស្សបង្កើត ដោយយកសពមនុស្ស រឺ
សត្វទៅសំងួតដោយការឆ្អើរនឹងផ្សែង ។ ហ្វូស៊ីលនេះអាចរក្សាបានរាបពាន់
ឬ ម៉ឺនឆ្នាំបើវាធ្វើអោយបានល្អ ។
៣ ហ្វូស៊ីលជ័រ ជាហ្វូស៊ីលដែលភាវៈរស់ពិសេស សត្វល្អិត ពីងពាង រឺ
បង្កួយតូចៗ ត្រូងស្រោបដោយជ័ររុក្ខជាតិ ។
នៅពេលដែលជ័រនោះកកហើញត្រូវបានរក្សាទុកក្នុងស្ថានភាពមួយយ៉ាងល្អ
វាបានក្លាយទៅជាហ្វូស៊ីលដែលមានភាវៈរស់នៅខាងក្នុងដែលអាច
មានអាយុកាលរានលានឆ្នាំឯណោះ ។
៤ ហ្វូស៊ីលធ្យូង ជារបៀបដែលហ្វូស៊ីលកើតឡើងនៅពេលដែលរាល់ធាតុរបស់ភាវៈរស់ត្រូវបាន បាត់បង់លើកលែងតែធាតុ “កាបូន” ដែលបង្ករអោយទៅជាហ្វូស៊ីលធ្យូង ហើយដែលបន្ទាន់មកហ្វូស៊ីលនេះបានកប់ទៅក្នុងដី រឺ ថ្ម ។ ទោះបីហ្វូស៊ីលនេះមានតែធាតុកាបូន ប៉ុន្តែវាអាចផ្តល់ពត៌មានអោយអ្នកវិទ្យាសាស្រ្តជាច្រើន ៕
៤ ហ្វូស៊ីលធ្យូង ជារបៀបដែលហ្វូស៊ីលកើតឡើងនៅពេលដែលរាល់ធាតុរបស់ភាវៈរស់ត្រូវបាន បាត់បង់លើកលែងតែធាតុ “កាបូន” ដែលបង្ករអោយទៅជាហ្វូស៊ីលធ្យូង ហើយដែលបន្ទាន់មកហ្វូស៊ីលនេះបានកប់ទៅក្នុងដី រឺ ថ្ម ។ ទោះបីហ្វូស៊ីលនេះមានតែធាតុកាបូន ប៉ុន្តែវាអាចផ្តល់ពត៌មានអោយអ្នកវិទ្យាសាស្រ្តជាច្រើន ៕