ល្ពៅមានផ្ទុកទៅដោយវីតាមីន
C និងខារ៉ូទីន (Carotene) ជួយបន្ថយអត្រាគ្រោះថ្នាក់
ចំពោះជំងឺបេះដូង ឬស្លាប់មួយចំហៀងខ្លួននិងការពារជំងឺមហារីក ។
បើតាមការស្រាវជ្រាវរបស់បារាំង អូស្រ្តាលី និងអាមេរិក
បានអោយដឹងថា ការទទួលទានល្ពៅ រៀងរាល់២ថ្ងៃម្តង
នឹងកាត់បន្ថយអត្រាប្រឈមខ្ពស់នៃជំងឺទាំងនេះបាន ៕លើសពីនេះទៀតល្ពៅមានផលប្រយោជន៍អាចការពារមិនឲ្យធាត់ អ្នកជំងឺទឹកនោមផ្អែមមានកម្រិតជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ។ ម្យ៉ាងទៀតវាក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងការការពាររោគ មហារីកដែរ ។ ផ្លែល្ពៅសម្បូរទៅដោយជីវជាតិ A ក្នុងបរិមាណខ្ពស់ ។ ក្រៅពីនោះវាក៏សម្បូរទៅដោយជីវជាតិ C ជាតិកាល់ស្បូមនិង ជាតិកាកសរសៃទៀតផង ៕
ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្ម ហើយមានផ្លែល្ពៅជាច្រើនដូចនេះបើប្រិយមិត្តខ្មែរសារិកាបានដឹងពី អត្តប្រយោជន៍របស់ផ្លែល្ពៅ ហើយសុំមេត្តាបរិភោគវាអោយបានច្រើន និងជួយគាំទ្រផលិតផលល្ពៅខ្មែរដែលមិនប្រើជាតិគីមី ។